បើ​មិត្ត​ប្រុស​ហ៊ាន​លះបង់ ១៦ យ៉ាង តបស្នង​ការ​ស្រលាញ់​ទៅ​គាត់​​ឲ្យ​ខ្លាំង​ៗ​ទៅ

  • 2017-11-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត គឺ​គេ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​មិត្ត​ស្រី​មាន​សេចក្ដី​សុខ។ដូចនេះ​បើ​មិត្ត​ប្រុស​មាន ១៦ ចំណុច​ខាងក្រោម​នេះ បញ្ជាក់​ថា​គាត់​ពិតជា​ស្មោះស្ម័គ្រ​ចំពោះ​អ្នក​ខ្លាំង ព្រោះ​អាច​លះបង់​គ្រប់​យ៉ាង​ដើម្បី​អ្នក៖

១.គាត់​កោតសរសើរ​អ្នក និង​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ​ដែរ ព្រោះ​តែ​ចង់​ឲ្យ​គេ​ស្ញប់ស្ញែង​អ្នក។

២.គាត់​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​គិត ដោយ​មិន​ចាំ​បាច់​និយាយ។ ពោល​គឺ​អាច​មើល​ធ្លុះ​ចិត្ត ព្រោះ​គាត់​តាម​សង្កេត​ជាប់។

៣.មិត្ត​ប្រុស​នៅតែ​ចាប់អារម្មណ៍​អ្នក បើ​ទោះ​ជា​ស្រលាញ់​គ្នា​មក​រាប់​ឆ្នាំ​ហើយ។

៤.គាត់​និយាយ​ត្រង់​ៗ​ប្រាប់​អ្នក​អំពី​ផែន​ការ សម្រាប់​អនាគត​របស់​អ្នក​ជាមួយ​គាត់។

៥.គាត់​ធ្វើអ្វី​ៗ​នៅ​ក្នុង​ជីវិត ដើម្បី​រៀបចំ​គម្រោង​អនាគត​ជាមួយ​អ្នក។

៦.គាត់​ជា​សុភាព​បុរស​ពេញលេញ ព្រោះ​មិន​ធ្លាប់​យក​កេង​ចំណេញ​ពី​អ្នក។

៧.ជឿជាក់​អ្នក​គ្រប់​យ៉ាង ឲ្យ​មិត្ត​ស្រី​ខ្លួន​និយាយ ដោយ​មិន​ចាំបាច់​ស៊ើប​សួរ​អ្វី​បន្ថែម។

៨.មនុស្ស​គ្រប់​គ្នា​​ដឹង​ពី​សេចក្ដី​ស្រលាញ់​ដែល​គាត់ មាន​ចំពោះ​អ្នក។

៩.មិន​ដែល​យក​ភ្នែក​ទៅ​មើល​ស្រី​ផ្សេង ទោះ​ជា​អ្នក​ដទៃ​ស្អាត​ជាង​អ្នក​ក៏​ដោយ។

១០.គាត់​បាន​ដើរ​ចេញ​ពី​ផ្លូវ​របស់​គាត់ ដើម្បី​រៀន​ពី​អ្វី​ដែល​ធ្វើ​រឿង​អ្នក​ចង់​បាន។

១១.ចាត់​ទុក​រឿង​របស់​អ្នក ជា​រឿង​របស់​ខ្លួន ទោះ​តូចតាច​ប៉ុណ្ណា​ក៏​ដោយ។

១២.ជា Fan ប្រចាំ​ខ្លួន​អ្នក ទោះ​ជា​បង្ហោះ​អ្វី គឺ​គេ​ដឹង​តែ​ចុច Like រហូត។

១៣.គេ​បាន​បូជា​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​តែ​អ្នក។

១៤.គ្រួសារ​គាត់ ស្រលាញ់​អ្នក​ស្ទើរ​លេប ព្រោះ​សង្សារ​តែងតែ​និយាយ​ល្អ​ពី​អ្នក។

១៥.គាត់​ធ្វើអ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​​តែ​ការ​សប្បាយ​ចិត្ត​អ្នក។

១៦.គាត់​ពិតជា​គិត​ពី​អារម្មណ៍​អ្នក​ជា​ធំ ហើយ​មិន​ខ្វល់​ពី​អារម្មណ៍​ខ្លួន​ឯង៕

http://keenine.com/if-your-boyfriend-does-these-things/?utm_source=TDA&utm_medium=cpc&utm_term=influencer&utm_campaign=TDA51

ប្រភព៖ keenine ប្រែ​សម្រួល៖ ទ្រី រ៉ាវី