រកស៊ី​មាន​បាន ប្ដី​ប្រពន្ធ Liu Shishi ទិញ​ផ្ទះ​ម្ដង​៤​ខ្នង​អស់​រាប់​លាន​ដុល្លារ

  • 2017-11-12 04:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ប្រពន្ធ​តារា​សម្ដែង​ជួរ​មុខ​តៃវ៉ាន់ Nicky Wu និង Liu Shishi ទើប​តែ​ទិញ​ផ្ទះ​លំដាប់​ខ្ពស់​៤​ខ្នង​នៅ​ទីក្រុង​តៃប៉ិ​មាន​តម្លៃ​រហូត​ដល់​ជិត​ ៦លាន​កន្លះ​ដុល្លារ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​នានា​របស់​តៃវ៉ាន់​បាន​រាយការណ៍​ថា ក្រោយ​ពេល​រៀបការ​ជាមួយ​តារា​សម្ដែង Liu Shishi រួច​មក អាជីព​រកស៊ី​របស់​តារា​សម្ដែង Nicky Wu កាក់កប​ជាង​មុន​ខ្លាំង​។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០១៧​នេះ ប្រុស​ស្អាត​អាយុ​៤៧​ឆ្នាំ​រក​បាន​ចំណូល​២១​លាន​ដុល្លារ។

ជាមួយ​ការ​រកស៊ី​ដ៏​ប្រសើរ​នេះ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ចំណាយ​លុយ​ជិត​៦លាន​កន្លះ​ដុល្លារ​ដើម្បី​ទិញ​ខុនដូ​លំដាប់​ខ្ពស់​រហូត​ដល់​ទៅ​៤​ក្នុង​ពេល​តែ​មួយ​នៅ​កណ្ដាល​ទីក្រុង​តៃប៉ិ។ តាម​នោះ​ដែរ ក្នុង​រយៈ​ពេល​នេះ តួ​រឿង "និស្ស័យ​ស្នេហ៍​ឆ្លង​ភព" ចង់​វិនិយោគ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ​ថែម​ទៀត​ក្រៅ​ពី​អាជីព​សម្ដែង​របស់​ខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម