សញ្ញា​៥​យ៉ាង​បញ្ជាក់​ថា​អ្នក​ស្គម​ខ្លាំង​ជ្រុល​ពេក​ហើយ​

  • 2017-11-11 03:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាង​ស្គម​ ស្លីម សិចស៊ី គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​សម័យ​ថ្មី​តែង​តែ​ប្រាថ្នា​ចង់​បាន​។ ដូច្នេះ​ហើយ​ទើប​​​​នារីៗ​​មួយ​ចំនួន​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​​អំពី​ទម្ងន់​របស់​ខ្លួន​។ ប្រហែល​អ្នក​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​នោះ​ដែរ គឺ​សុខ​ចិត្ត​​បង្អត់​បាយ​ខ្លួន​ឯង ដើម្បី​បាន​​រាង​​​ដែល​ខ្លួន​ប្រាថ្នា។ ប៉ុន្តែ​ពេល​ខ្លះ​រាង​ស្គម​​​ជ្រុល​ពេក​ ពិត​ជា​មិន​ស្អាត​ដូច​អ្វី​ដែល​អ្នក​រំពឹង​​ឡើយ​ ខាង​ក្រោម​នេះ​ជា​៥​ចំណុច​ដែល​​បង្ហាញ​ថា​អ្នក​​​ស្គម​ជ្រុល​​​ពេក​ហើយ​​៖​

១. ស្មា​របស់​អ្នក​គួរ​ឲ្យ​ខ្លាច​

ស្មា​ដែល​មាន​ឆ្អឹង​គឺ​ពិត​ជា​​​សិចស៊ី ពេល​អ្នក​ស្លៀក​រ៉ូប ឬ​អាវ​ដែល​លេច​ស្មា ប៉ុន្តែ​​មិន​មែន​​​​ឆ្អឹង​សុទ្ធ​ដូច​​មនុស្ស​ឈឺ​ធ្ងន់​រាប់​ឆ្នាំ​​នោះ​ទេ​។ តាម​ពិត​ស្មា​ដែល​មាន​ឆ្អឹង និង​សាច់​តិចៗ​ទើប​​​ស្អាត​ពិត​ប្រាកដ​។​

២. មើល​​ឃើញ​ឆ្អឹងជំនី​ច្បាស់​ក្រឡែត​

មើល​ឃើញ​ឆ្អឹងជំនី​បែប​នេះ​ មិន​បាន​ធ្វើ​ឲ្យ​​​រាង​អ្នក​​ស្អាត​ឡើយ តែ​វា​គួរ​ឲ្យ​ខ្លាច​ទៅ​វិញ​ទេ​។ ដូច្នេះ​កុំ​បណ្ដោយ​ខ្លួន​តទៅ​ទៀត​ អ្នក​គួរ​ចាប់​ផ្ដើម​វិធានការ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ឡើង​វិញ​។​

៣. ទ្រូង​របស់​អ្នក​លេច​ចេញ​សុទ្ធ​តែ​ឆ្អឹង​

​ឃើញ​ហើយ​គួរ​ឲ្យ​អាសូរ មើល​យ៉ាង​ណា​ក៏​មិន​ដឹង​ស្អាត​ដែរ​។​ ដើម​ទ្រូង​ស្រស់​​ស្អាត​ត្រូវ​តែ​មាន​សាច់​ផង​ដែរ ទើប​ហៅ​ថា​សិចស៊ី​បាន​។​

៤. ជើង​របស់​អ្នក​ស្គម​ និង​តូច​ជាង​ជើង​តុក្កតា​ Barbie ទៀត​

ជើង​ និង​ដៃ​ទំហំ​ប៉ុន​គ្នា ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ថា​​មនុស្ស​អាច​ធ្វើ​បាន​។ ជើង​ស្គម​ដូច​​ជើង​តុក្កតា Barbie ពិត​ជា​មិន​​​ស្អាត​ដូច​ការ​គិត​របស់​អ្នក​ឡើយ​។

៥. ផាត់​មុខ​យ៉ាង​ណា ក៏​​ថ្នក់​​​ក្រោម​ភ្នែក​នៅ​តែ​​ឃើញ​

​នៅ​ពេល​អ្នក​គេង​មិន​គ្រប់គ្រាន់ ឬ​អស់​កម្លាំង​ខ្លាំង​ថ្នក់​ក្រោម​ភ្នែក​អ្នក​នឹង​ប្រែ​ជា​ខ្មៅ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្គម​ជ្រុល​ថ្នក់​ខ្មៅ​នោះ​នឹង​ប្រែ​ជា​ពណ៌​​ផ្កា​ឈូក និង​មាន​សភាព​ហើម។ ទោះ​អ្នក​ព្យាយាម​ផាត់​មុខ​បែប​ណា​ក៏​ជួយ​មិន​បាន​ដែរ​។​

សម្ផស្ស និង​សុខភាព​គឺ​សំខាន់​ដូច​គ្នា​។ ទទួល​ស្គាល់​ថា​រាង​ស្គម​គឺ​ស្រស់​ស្អាត ប៉ុន្តែ​បើ​ស្គម​ជ្រុល​ដូច​​៥​ចំណុច​ខាង​លើ គឺ​លែង​ស្អាត​ហើយ តែ​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ទៅ​វិញ​ ៕

ប្រភព៖ caloriebee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម