មិន​ធម្មតា!ស្បែកជើង Chompoo ពាក់​ចូល​ធ្វើ​ការ​វិញ ទិញ​ឡាន​បាន​១​ ហើយ​ RiRi និង​ Celine ....

  • 2017-11-02 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​ពេល​ថ្មី​ៗ​នេះ Chompoo Araya បាន​ប្រកាស​វិល​ចូល​ធ្វើការ​វិញ បន្ទាប់ពី​បាន​សម្រាក​ជាង ១ ខែ ដើម្បី​សម្រាល និង​ថែទាំកូនៗ។ អ្នក​ម្ដាយ​កូន​ភ្លោះ​រូប​នោះ​បាន​បង្ហោះ​​រូបស្បែក​កវែង​ពណ៌​ទឹក​ប្រាក់​​ដ៏​ទាន់សម័យ​នៅ​​លើ​ Instagram ហើយ​អម​ដោយ​ពាក្យ​មួយ​ឃ្លា​ថា៖ "Back to Work Like...”។

Chompoo បង្ហោះរូបស្បែកជើង

ពេល​ឃើញ​ស្បែកជើង​មួយ​គូ​នោះ​ភ្លាម ធ្វើឲ្យ​មនុស្ស​ម្នា​ជាច្រើន​សរសើរ​ពី​តារា​ស្រី​វ័យ ៣៦ ឆ្នាំ​រូប​នោះ​ថា នៅតែ​ជា​ស្ដេច​ម៉ូដ​ប្រចាំ​ប្រទេស​ថៃ​ដដែល ពីព្រោះ​ពួកគេ​ចាប់អារម្មណ៍​នឹង​ស្បែកជើង​​កែងពេជ្រ​ទាំង​ពីរនោះ។ តួឯកស្រី​ក្នុង​រឿង "កាមទេព​បង្ក្រាប​មា" បាន​ពាក់​ស្បែកជើងប្រ៊េន​ដ៏​ល្បី​របស់​បារាំង Saint Laurent ឬហៅកាត់​ថា YSL ដែល​​ស្បែកជើង​មួយ​គូ​​នោះមាន​តម្លៃ ១ ម៉ឺន​ដុល្លារ ឬ​ស្មើ​នឹង ៣៣២ ២៣៩ បាត ហើយ​​តម្លៃ​នេះ​អាច​ទិញ​ឡាន​ល្មម​ៗ​បាន​មួយ​គ្រឿង។ ចំពោះ​ស្បែកជើង​តម្លៃ​កប់​ពពក​នេះ តារា​ល្បី​ៗលំដាប់​ពិភពលោក Celine Dion និង Rihanna ក៏​ធ្លាប់​ពាក់​ដែរ៕

Chompoo ពាក់ស្បែកជើង Saint Laurent
Rihanna ពាក់ស្បែកជើង Saint Laurent
Celine Dion ពាក់ស្បែកជើង Saint Laurent

ចុចអាន៖បវរកញ្ញា​កែ​ភេទ​ថ្មី៖ "សង្ឃឹម​ថា​នឹង​មាន​បុរស​ម្នាក់​ទទួល​យក​ខ្ញុំ"

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម