ការ​​ផាត់​មុខ​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​មើល​ទៅ​ចាស់​ជាង​វ័យ​ស្រីៗ​គួរ​ចៀសវាង

  • 2017-10-27 03:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​តុបតែង​មុខ​ជួយ​លើក​សម្រស់​មនុស្ស​ស្រី​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​នាង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ផង​ដែរ។ ការ​តុប​តែង​មុខ​ដើម្បី​មើល​ទៅ​ស្រស់​ស្អាត​នោះ​ គឺ​តម្រូវ​ឲ្យ​​មាន​តិចនិក និង​វិធីសាស្ត្រ​ផ្សេង​ៗ​ពី​គ្នា​យោង​តាម​ សម្បុរ​ស្បែក ព្រម​ទាំង​អាយុ​មនុស្ស​ស្រី។ទាំង​នេះ​ជា​កំហុស​ដែល​ធ្វើ​ឲ្យ​ផាត់​មុខ​ទៅ​មើល​ឃើញ​ចាស់​ជាង​អាយុ ស្រីៗ​ គួរ​ចៀសវាង៖

១.ផាត់​រង្វង់​ភ្នែក​ក្រមៅ

ការ​ផាត់​ភ្នែក​ក្រមៅ​សាក​សម​តែ​ពេល​ចូល​រួម​កម្មវិធី​ពេល​ល្ងាច ឬ​ពេល​រាត្រី​ប៉ុណ្ណោះ។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​ផាត់​ពណ៌​ក្រមៅ​ពេញ​រង្វង់​ភ្នែក ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​អាយុ ដូច្នេះ​គួរ​ជ្រើស​រើស​ពណ៌​ខ្ចី​ហើយ​ភ្លឺ​ ដើម្បី​ផាត់​ទៅ​ស្រស់​ស្អាត​ក្មេង​​វ័យ។

២.ប្រើ Eyeliner គូរ​ត្របក​ភ្នែក​ខាង​ក្រោម

ការ​ប្រើ Eyesliner គូរ​ក្រោម​​ភ្នែក ឬ​លាប​ម៉ាស្ការ៉ា​ពេញ​រោម​ភ្នែក​ក្រោម​ ធ្វើ​ឲ្យ​ភ្នែក​តូច​ហើយ​ស្លក់​ទៀត​ផង។ បើ​ចង់​មើល​ទៅ​ក្មេង និង​ទាក់ទាញ​គួរ​តែ​គូរ Eyeliner លើ​ត្របក​ភ្នែក ហើយ​លាប​ម៉ាស្ការ៉ា​បន្ថែម​ ទៅ​បាន​ហើយ។

៣.ប្រើ Concealer ក្រាស់​ពេក​

ពិត​ណាស់​ Concealer​ ប្រើ​សម្រាប់​បិទ​បាំង​ស្នាម​លើ​មុខ តែ​បើ​ប្រើ​ក្រាស់​ពេក​នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​កក​ដុំ​ៗ​ ហើយ​ពេល​បែក​ញើស​ឃើញ​មាន​ស្នាម​ថែម​ទៀត​ផង​។ ម៉្យាងទៀត​លាប Concealer ក្រាស់​ពេក​ធ្វើ​ឲ្យ​មើល​ទៅ​ចាស់​ជាង​វ័យ​ផង​ដែរ​។

៤.គូរ​ចិញ្ចើម​ខ្មៅ​ដិត​ពេក

ការ​គូស​ចិញ្ចើម​ខ្មៅ​ដិត​មើល​ទៅ​ដូច​សាក់​នោះ​ ធ្វើ​ឲ្យ​មើល​ទៅ​ចាស់​ខ្លាំង​ណាស់។ គួរ​ប្រើ​ពណ៌​រាង​ក្រមៅ សូកូឡា ឬ​ពណ៌​ស្លែ​បែក​ខ្មៅ ហើយ​គូរ​ថើៗ​​លើ​ចិញ្ចើម​ ដើម្បី​មើល​ទៅ​ក្រាស់​តែ​បែប​ធម្មជាតិ៕

ចុចអាន៖ត្រៀម​ខ្លួន​សម្រាប់ Halloween ហើយ​នៅ? ការ Makeup ប្លែក​ៗ​សម្រាប់ Halloween!

ប្រភព៖ Dailymail ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម