Yoona, Hyuna និង Krystal ប៉ះ​គ្នា​សុទ្ធ​តែ​ឈុត​ខ្មៅ អ្នក​ណា​ស្អាត​ជាង?

  • 2017-10-21 04:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​របស់​តារា​ចម្រៀង​ជួរ​មុខ​កូរ៉េ​ទាំង​បី​រួម​មាន Yoona, Hyuna និង Krystal ត្រូវ​បាន​គេ​ប្រៀបធៀប​នៅ​ពេល​ស្រី​ស្អាត​ទាំង​៣​លេង​ឈុត​ខ្មៅ​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​កាល​ពី​ថ្មី​ៗ​នេះ។

កាល​ពី​ថ្ងៃ​ទី​១៩​ខែ​តុលា​មុន​នេះ ព្រលានយន្តហោះ Incheon និង Gimpo បាន​ទទួល​ស្វាគមន៍​វត្តមាន​របស់​កំពូល​តារា​ចម្រៀង​ស្រី​៣​រូប​គឺ Yoona, Hyuna និង Krystal។ អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ សិល្ប​ការិនី​ទាំង​៣​សុទ្ធ​តែ​លេង​ឈុត​ខ្មៅ​ទាំង​អស់ តែ​មាន​ស្ទីល​ខុស​គ្នា ដោយ​ស្រី​ស្អាត​ទាំង​២​មក​ពី​ផលិតកម្ម SM គឺ Yoona និង Krystal គឺ​មាន​ Style ​ស្រគត់ស្រគំ។ រីឯ​ស្រី​ស្អាត​មក​ពី​ផលិតកម្ម Cube វិញ​គឺ​មាន​ Style ​បែប​យុវវ័យ​វិញ៕

Hyuna

Yoona

Krystal

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម