ជួយ​ Like & Share ឲ្យ​បវរកញ្ញា​កម្ពុជា​បាន​ជាប់​ឈុត​តំណាង​ជាតិ​ Miss Grand International

  • 2017-10-13 02:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បវរកញ្ញា​តំណាង​មក​ពី​៧៦​ប្រទេស បាន​ឡើង​បង្ហាញ​ឈុត​តំណាង​ជាតិ (National Costume) ​សម្រាប់​ប្រទេស​របស់​ខ្លួន​កាល​ពី​ម្សិលមិញ លើ​វេទិកា Miss Grand International 2017 ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​វៀតណាម។ តំណាង​ប្រទេស​នីមួយ​ៗ​បាន​បង្ហាញ​នូវ​ម៉ូដ​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ប្លែក​ៗ​គ្នា​ទៅ​តាម​ប្រទេស​រៀង​ៗ​ខ្លួន។

កញ្ញា ខ្លឹម​ ស្រីគា តំណាង​ប្រទេស​កម្ពុជា

ជាមួយ​គ្នា​នេះ តំណាង​ប្រទេស​កម្ពុជា គឺ​កញ្ញា ខ្លឹម​ ស្រីគា ក៏​មើល​ទៅ​លេច​ធ្លោ​មិន​ធម្មតា​ដែរ​ក្នុង​ឈុត “ទេវី​ក្រុង​កម្ពុជា​ធិបតី”។ សម្លៀក​បំពាក់​មួយ​នេះ ​ជា​ឈុត​​សម័យ​ច្នៃ​ប្រឌិត​ថ្មី​ ដែល​យក​មូលដ្ឋាន​គ្រឹះ​នៃ​ទម្រង់​ឈុត​សម្លៀក​បំពាក់​របាំ​ក្បាច់​បុរាណ​ខ្មែរ​នា​សម័យ​ហ្លួង​ព្រះ​ស៊ីសុវត្ថិ​ និង​ការ​រួម​បញ្ចូល​គ្នា​ជា​មួយ​សម័យ​បច្ចុប្បន្ន​ ​ដើម្បី​បង្កើត​បាន​ជា​ឈុត​តំណាង​ជាតិ​បែប​ច្នៃ​ប្រឌិត​មួយ​។

ប្រិយមិត្ត​ទាំង​អស់​គ្នា​ក៏​អាច​​ចូលរួម​បោះឆ្នោត​ឲ្យ​បេក្ខនារី​កម្ពុជា​យើង​បាន​ជាប់​ក្នុង​ផ្នែក​ឈុត​ប្រពៃណី​នេះ​ដែរ ដោយ​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ផេក​របស់ Miss Grand International រួច​ចុច Like និង Share លើ​រូប​របស់​​បវរកញ្ញា​កម្ពុជា (ចុច​ត្រង់​នេះ)។ ការ​បោះឆ្នោត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។

កម្មវិធី​ Miss Grand International 2017 នឹង​ធ្វើ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ខាង​មុខ​នេះ។ ទស្សនា​ឈុត​ប្រពៃណី​របស់​តំណាង​ប្រទេស​ផ្សេង​ៗ​៖​

អាហ្សង់ទីន
អូស្រ្តាលី
បេឡារ៉ូស
ប៊ែលហ្សិក
ប្រេស៊ីល
កាណាដា
ឈីលី
ចិន
កូឡុំប៊ី
គុយបា
សាធារណរដ្ឋឆែក
ដាណឺម៉ាក
សាធារណរដ្ឋដូមីនិក
អេក្វាទ័រ
អេហ្ស៊ីប
ហៃទី
អង់គ្លេស
បារាំង
អាល្លឺម៉ង់
ឥណ្ឌូណេស៊ី
ហុងកុង
ហុងគ្រី
ឥណ្ឌា
ម៉ាឡេស៊ី
ជប៉ុន
កូរ៉េ
ឡាវ
ហ្វីលីពីន
មីយ៉ាន់ម៉ា
ម៉ិកស៊ិក
រុស្ស៊ី
សហរដ្ឋអាមេរិក
វៀតណាម
ស្រីលង្កា
ថៃ

អត្ថបទ៖ ស្វាយ វ៉ាន់ថន

រូបភាព៖ Facebook Miss Grand International​

អត្ថបទពេញនិយម