មើល​លែង​ស្គាល់​អតីត​មិត្ត​ប្រុស​របស់ Song Hye Kyo ព្រោះ​ចាស់​ដូច​អាយុ​៥០​ឆ្នាំ

  • 2017-10-12 03:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទុក​សក់​វែង មិន​កោរ​ពុក​មាត់ តារា​សម្ដែង​កូរ៉េ​ជួរ​មុខ Hyun Bin ធ្វើ​ឲ្យ​គេ​មើល​សឹង​តែ​មិន​ស្គាល់​ថា​ខ្លួន​ធ្លាប់​ជា​កំពូល​ប្រុស​ស្អាត​មួយ​រូប។

Hyun Bin (ខាង​ឆ្វេង)

កាល​ពី​ថ្ងៃ​ទី​១១​ខែ​តុលា​មុន​នេះ សន្និសីទ​កាសែត​នៃ​ភាពយន្ត "The Swinders” ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ទាក់​ទាញ​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​របស់​បណ្ដាញ​ព័ត៌មាន​ព្រោះ​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ជួរ​មុខ​ជា​ច្រើន។

ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ជាង​គេ​នោះ​គឺ តារា​សម្ដែង​ប្រុស​លំដាប់ A Hyun Bin អតីត​មិត្ត​ប្រុស​របស់​តារា​សម្ដែង Song Hye Kyo។ ខុស​ប្លែក​ពី​សព្វ​មួយ​ដង​ដែល​តែង​មាន​រូប​សម្បត្តិ​ធ្វើ​ឲ្យ​គេ​ឈ្លក់​វង្វេង​នោះ ប្រុស​ស្អាត​អាយុ​៣៥​ឆ្នាំ​មើល​ទៅ​ចាស់​ជាង​មុន​ខ្លាំង​ដោយ​សារ​ទុក​សក់​វែង និង​មិន​កោរ​ពុក​មាត់។

នៅ​ក្នុង​ភាពយន្ត​នេះ ស្រី​ស្អាត​ដែល​បាន​តួឯក​គឺ​តារា​សម្ដែង និង​ចម្រៀង Nana​មក​ពី​ក្រុម After School។ សម្រស់​របស់​នាង​ក្នុង​កម្មវិធី​ក៏​ទទួល​បាន​ការ​សរសើរ​ច្រើន​ដែរ៕

Nana
Nana
Hyun Bin កាល​ពីមុន

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម