នារីៗកុំ​ចាំ​ដល់វ័យ​ជ្រេ​ហើយ​ បាន​​សម្រេចរៀប​ការ​នោះ! ទាំង​នេះ​ជា​ហេតុផល!

  • 2017-10-11 08:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​រៀប​ការ​គឺ​ជា​រឿង​ដែល​សំខាន់​មួយ​ដែល​ត្រូវ​គិតគូរ​ ជា​ពិសេស​មនុស្ស​ស្រី​តែម្ដង​ព្រោះ​បើ​បណ្ដោយ​ខ្លួន​ដល់​អាយុ​ចាស់​នោះ​ពិត​ជា​ពិបាក​បន្តិច​ ដូច្នេះ​អ្នក​គួរ​តែ​​ចេះ​រៀបចំ​ផែនការ​ជីវិត​មួយ ហើយ​នេះ​ជា​ហេតុផល​ដែល​នារី​គួរ​តែ​រៀបការ​នៅ​ក្នុង​វ័យ​ដែល​មិន​ទាន់​ជ្រេ៖​ ​ ១. មិន​ខ្ជះខ្ជាយ​ពេល​វេលា​ឥត​ប្រយោជន៍ ៖ អ្នក​មិន​គួរ​ខ្ជះខ្ជាយ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ​ជាមួយ​ស្នេហា​ដែល​មិន​ប្រាកដ​ប្រជា​ទៀត​នោះ​ទេ​ ហើយ​ក៏​មិន​គួរ​ធ្វើ​ខ្លួន​ដូច​កូន​ក្មេង​ទៀត​ដែរ​។​​

២. ជា​វ័យ​ដែល​សម​ល្មម ៖​ ជា​វ័យ​មិន​ចាស់​ពេក​ មិន​ក្មេង​ពេក​ និង​ជា​ពេល​​ដែល​អ្នក​រឹង​មាំ​ ស្រស់​ស្អាត​ ទាក់ទាញ​ ហើយ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការងារ​ និង​បង្កើត​គ្រួសារ​មួយ។​

៣. អ្នក​មាន​ពេល​​រីក​ចម្រើន​ជាមួយ​គ្នា​បាន​យូរ​​  ៖​ អ្នក​មាន​ពេល​វេលា​ច្រើន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​រឿង​ដែល​អ្នក​ចង់​ធ្វើ​ជាមួយ​គ្នា​ ស្វែង​យល់​ពី​ជីវិត​រៀបការ និង​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា។

៤. អ្នក​អាច​សម្រេច​គោលដៅ​​អ្នក​ជាមួយ​គ្នា ៖​ ពេល​ខ្លះ​អ្នក​មិន​អាច​ចាំ​រហូត​ដល់​អ្នក​ជោគ​ជ័យ​គ្រប់​យ៉ាង​នោះ​ទេ​ បើ​អ្នក​រៀប​ការ​នៅ​ក្នុង​អាយុ​នេះ​អ្នក​នៅ​តែ​អាច​សម្រេច​គោល​ដៅ​អ្នក​ ព្រោះ​អ្នក​មាន​មនុស្ស​​ម្នាក់​គាំទ្រ​អ្នក​បន្ថែម​ទៀត​ ដូចជា​ការ​ទិញ​ផ្ទះ ឡាន ​ការងារ​ មុខ​របរ​ថ្មី ​និង ដំណើរ​កម្សាន្ត​​ជាដើម​។

៥. គ្មាន​សម្ពាធ​ក្នុង​ការ​មាន​កូន​ ៖​ បើ​អ្នក​រៀប​ការ​អាយុ​ច្រើន​អ្នក​អាច​នឹង​ប្រញាប់​យក​កូន​ តែ​បើ​អ្នក​រៀប​ការ​កំឡុង​ពេល​នេះ​អ្នក​មាន​ពេល​ច្រើន​ក្នុង​ការ​យក​កូន​ ម្យ៉ាង​ទៀត​វ័យ​នេះ​ជា​វ័យ​ដែល​អ្នក​មាន​សុខភាព​ល្អ​ទៀត​ផង​។

៦. មាន​តុល្យភាព​ក្នុង​ការ​ធ្វើ​ជា​ម្ដាយ​ និង ការងារ​ ៖​ អ្នក​មាន​កម្លាំង​ច្រើន​ក្នុង​ការ​ងារ​និង​ថែរក្សា​កូន​ ព្រោះ​អ្នក​មាន​ភាព​រហ័សរហួន និង​ព្យាយាម​ខ្លាំង​​ជាង​ពេល​ដែល​អ្នក​មាន​វ័យ​ចំណាស់​​។

៧. ងាយស្រួល​ពេល​ដែល​អ្នក​ចាស់​ទៅ​ ៖​ ​ពេល​ដែល​អ្នក​រៀប​ការ​និង​មាន​កូន​ក្នុង​អាយុ​នេះ នោះ​ពេល​ដែល​អ្នក​ចាស់​ កូន​អ្នក​ក៏​ធំ​ល្មម​ដែល​អាច​គិត​គូ​ពី​ខ្លួន​ឯង​បាន​ ដូច្នេះ​អ្នក​អាច​ធូរ​ស្រាល​នៅ​ពេល​ដែល​អ្នក​ចាស់​ដោយ​មាន​ពេល​រីករាយ​ជាមួយ​វ័យ​​​របស់​អ្នក។

ជា​រួម​ក្នុង​កំឡុង​​អាយុ​នេះ​គឺ​សម​ល្មម​ដែល​អ្នក​ចេះ​គិត​គូរ​ និង​រៀបចំ​ជីវិត​គ្រួសារ​មួយ​ ព្រោះ​វា​មិន​មែន​ជា​វ័យ​ដែល​អ្នក​ត្រូវ​សប្បាយ​រហូត​ដល់​ភ្លេច​ខ្លួន​នោះ​ទេ​ បើ​សម្រាប់​មនុស្ស​ប្រុស​វា​មិន​ជា​បញ្ហា​នោះ​ទេ​ តែ​អ្នក​ជា​ស្រី​អ្នក​ត្រូវ​តែ​គិត​គូរ។

ប្រភព៖​ makeupandbeauty ​​​http://makeupandbeauty.com/7-reasons-why-getting-married-in-your-20s-is-awesome/ អត្ថបទ៖​ ផេង​ ផល​ធិតា

ប្រភព៖ makeupandbeauty ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម