ហេតុ​អ្វី​បាន​ជា​ពេល​ជួប​គ្រោះ​ចង្រៃ គេ​តែង​បាច​អំបិល?

  • 2017-10-11 03:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំបិល​ក្រៅ​ពី​អាច​យក​មក​ធ្វើ​ជា​គ្រឿង​ទេស​ដើម្បី​ធ្វើ​ម្ហូប​អាហារ វា​ក៏​អាច​ប្រើ​បាន​ក្នុង​ក្បួន​ហុងស៊ុយ​ដើម្បី​បង្ក្រាប​គ្រោះ​ចង្រៃ​ផង​ដែរ។

ចំពោះ​មនុស្ស​មួយ​ចំនួន​អាច​មិន​ដឹង តែ​ការ​បាច​អំបិល​ជុំ​វិញ​ផ្ទះ​គឺ​មាន​សារប្រយោជន៍​ច្រើន​។ តាម​ជំនឿ​បុរាណ​របស់​ភាគ​អឺរ៉ុប អំបិល​អាច​យក​មក​កម្ចាត់​ខ្មោច ព្រាយ បិសាច ឬ​ឃុំ​វិញ្ញាណ​ដែល​អាច​សាហាវ​បាន។

រីឯ​តាម​ក្បួន​ហុងស៊ុយ​របស់​អាស៊ី​វិញ អំបិល​មាន​សមត្ថភាព​ស្រូប​យក​ឥទ្ធិពល​អាក្រក់ និង​អវិជ្ជមាន នាំ​មក​នូវ​កម្លាំង​ថាមពល​វិជ្ជមាន​ដល់​ម្ចាស់​ផ្ទះ​ក៏​ដូច​ជា​អ្នក​នៅ​ជិត។ ការ​រោយ​អំបិល​នៅ​ជ្រុង​ផ្ទះ នៅ​ពេល​ទើប​រើ​ចូល​គេហដ្ឋាន​ថ្មី អាច​បណ្ដេញ​បាន​ចរន្ត​មិន​ល្អ​ចេញ​ពី​ផ្ទះ​បាន។

ក្រៅ​ពី​នោះ ការ​បាច​អំបិល​នៅ​ខាង​ក្រៅ​ផ្ទះ ឬ​នៅ​ត្រង់​ទ្វារ​ចេញ​ចូល អាច​ទប់​ស្កាត់​ថាមពល​អាក្រក់ ក៏​ដូច​ជា​ចម្រោះ​ចរន្ត​មិន​ល្អ​មុន​ពេល​ចរន្ត​ទាំង​នេះ​ចូល​ផ្ទះ។ រោយ​អំបិល​បន្តិច​នៅ​មុខ​ផ្ទះ​នៅ​ពេល​យប់ និង​បោស​ចោល​នៅ​ពេល​ព្រឹក​នឹង​ជួយ​ឲ្យ​គ្រួសារ​អ្នក​គេច​ផុត​ពី​គ្រោះ​ចង្រៃ​នានា ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម