រឿង​ជីវិត​ដែល​អ្នក​ត្រូវ​ទទួល​ស្គាល់ មុន​ពេល​ឈាន​ដល់​វ័យ​ ៣០​ ឆ្នាំ​ !

  • 2017-10-07 06:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ អាយុ​ក៏​ចេះ​តែ​កើន​ឡើងស្ទើរ​តែ​ផុត​ភាព​យុវវ័យ​ក៏​ថា​បាន។ វ័យ​ប៉ុណ្ណឹង​ទៅ​ហើយ​មិន​មែន​ជា​វ័យ​ដែល​នៅ​រវើរវាយ​ទៀត​នោះ​ទេ​ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​គឺ​មាន​ច្រើន​ណាស់ ដូចនេះ​អ្នក​គួរ​តែ​ដឹង ​និង​ ស្វែង​យល់​ពី​វា ៖ ​​

១. មាន​ស្នេហា​​មួយ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ម្ចាស់ការ​លើ​ខ្លួន​ឯង ៖​ បើ​សិន​ជា​វ័យ​ប៉ុណ្ណឹង​ហើយ​អ្នក​នៅ​តែ​មាន​ការ​ងប់ងុល​ជាមួយ​ស្នេហា​រហូត​សូម្បី​តែ​ខ្លួនឯង​ក៏​ភ្លេច​នោះ​ អ្នក​ពិត​ជា​គួរ​ឲ្យ​អស់សំណើច​ណាស់។

២. សម្រេច​ការងារ​មួយ​ដែល​អ្នក​ស្រឡាញ់​ និង​ប្រាថ្នា ៖ វ័យ​នេះ​ទៅ​ហើយ​អ្នក​គួរ​តែ​មាន​អ្វី​ដែល​ខ្លួន​ស្រឡាញ់ មិន​មែន​ការងារ​ដែល​មាន​ត្រឹម​តែ​ឈ្មោះ​នោះ​ទេ។

៣. ដោះលែង​អ្វី​ដែល​ធ្វើ​ឲ្យ​ចិត្ត​អ្នក​មាន​សម្ពាធ ៖​ ស្ថិត​ក្នុង​ស្ថានភាព​លំបាក តឹងតែង​ ដែល​អ្នក​គិត​ថា​ពិបាក​នឹង​បន្ត ហើយ​ទោះ​ខំ​បន្ត​ក៏​គ្មាន​លទ្ធផល​ អ្នក​គួរ​តែ​បោះ​បង់​ចោល។

៤. ការ​រស់​នៅ​តែ​ឯង ៖​ អ្នក​អាច​ទម្លាប់​បាន​ទេ?​ បើ​មិន​ទាន់​អ្នក​ត្រូវ​តែ​សាកល្បង​ ព្រោះ​អ្វី​ៗ​ក៏​មើល​មិន​ឃើញ​ដែរ​ គ្រប់​គ្នា​មិន​អាច​ក្បែរ​អ្នក​មួយ​ជីវិត​នោះ​ទេ។

៥. លះបង់​អតីតកាល​ដែល​ជូរចត់​សម្រាប់​អ្នក ៖​ ពីមុន​អ្នក​អាច​នឹង​​អាក្រក់​ មាន​អ្នក​មើល​ងាយ​ មាន​អ្នក​ដែល​ជាន់​ឈ្លី​ទឹក​ចិត្ត​អ្នក ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​អតីតកាល​តែ​ប៉ុណ្ណោះ។

៦. គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​នោះ​ទេ ៖​ មួយ​ជីវិត​នេះ​អ្នក​មិន​អាច​រក​ឃើញ​មនុស្ស​ដែល​ល្អ​គ្រប់​ដប់​នោះ​ទេ​ ដូច្នេះ​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់។

៧. មនុស្ស​ដែល​គួរ​តែ​ជឿ​ជាក់​ និង​ មនុស្ស​ដែល​មិន​គួរ ៖​ ត្រូវ​ដឹង​ថា​អ្នក​ណា​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន​ និង​អ្នក​ដែល​មិន​អាច​ទុក​ចិត្ត​បាន​ មិន​មែន​ចេះ​តែ​គិត​ថា​មនុស្ស​នឹង​ល្អ​គ្រប់​គ្នា​នោះ​ទេ​​ បែប​នេះ​ហើយ​អ្នក​ត្រូវ​តែ​ចេះ​មើល​មនុស្ស​ និង​រាប់​អាន​មនុស្ស។

៨. កុំ​សុំ​ទោស​បើ​សិន​អ្នក​មិន​បាន​ធ្វើ​ខុស ៖ អ្នក​មិន​អាច​ចេះ​តែ​សុំទោស​គេ​ទាំង​ខ្លួន​ឯង​មិន​បាន​ធ្វើ​ខុស​នោះ​ទេ​ អ្នក​ត្រូវ​ដឹង​ថា​អ្នក​មាន​តម្លៃ​សម្រាប់​ខ្លួន​ឯង។

៩. មិត្តភ័ក្ដិ​អាច​ធ្វើ​ឲ្យ​អ្នក​ញញឹម​ ក៏​អាច​ធ្វើ​ឲ្យ​យំ​បាន​ដែរ ៖​ វា​ក៏​ដូច​ហ្នឹង​ស្នេហា​ដែរ​ មិត្តភាព​អាច​ឲ្យ​អ្នក​រីក​រាយ​តែ​ពេល​ខ្លះ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​បាន​ដែរ។

១០. មាន​ចំណេះ​ពិត​ប្រាកដ​ មិន​មែន​បរិមាណ​ដែល​អ្នក​រៀន​ ៖ រៀន​ត្រូវ​យក​ចំណេះ​ដឹង​ គុណភាព មិន​មែន​មាន​ត្រឹម​តែ​ក្រដាស​មួយ​សន្លឹក​ដែល​គេ​ចេញ​ឲ្យ​អ្នក​នោះ​ទេ​ ព្រោះ​វា​គ្មាន​ន័យ។

១១. ជីវិត​មនុស្ស​អ្នក​នឹង​មាន​ន័យ​បើ​សិន​ជា​អ្នក​ចេះ​រៀប​ចំ ៖​ មិន​មែន​ដេក​គង​ថ្ងាស​ស្រមៃ​ហើយ​គ្រប់​យ៉ាង​វា​នឹង​រត់​មក​រក​អ្នក​នោះ​ទេ​ អ្នក​ត្រូវ​ដឹង​ថា​បើ​អ្នក​ចង់​បាន​​លទ្ធផល​ល្អ​អ្នក​ត្រូវ​តែ​ព្យាយាម​​និង​ចេះ​រៀប​ចំ​ដំណើរ​ជីវិត​អ្នក។

​​​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​គួរ​តែ​យល់​ ព្រោះ​ជីវិត​ក្នុង​ជីវិត​មនុស្ស​សុទ្ធ​តែ​ការ​រៀន​សូត្រ។

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម