គួរឲ្យ​ស្ញប់ស្ញែង​! Bella Hadid ស្ដី​ឲ្យ​អង្គរក្សខ្លាំងៗ ព្រោះ​ច្រាន​អ្នក​ថត​រូប​ជាមនុស្ស​ស្រី

  • 2017-09-14 02:35:42
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទង្វើ​របស់​តារា​បង្ហាញ​ម៉ូដ​ស្រី​ដ៏​ល្បីល្បាញ Bella Hadid ត្រូវ​បាន​គេ​ស្ញប់ស្ញែង​ជា​ខ្លាំង ដោយ​នាង​ហ៊ាន​ស្ដី​បន្ទោស​ដល់​សន្តិសុខ​ប្រុស​ដែល​តាម​ចាំ​ការពារ​នាង បន្ទាប់ពី​គេ​រុញ​អ្នក​ថតរូប​ជា​ស្រី​ម្នាក់។

ហេតុការណ៍​កើតឡើង​បន្ទាប់ពី​តារា​ស្រី​វ័យ ២០ ឆ្នាំ​ដើរ​ចេញ​ពី​កម្មវិធី​របស់ Michael Kors ដែល​ស្ថិត​នៅ​ក្នុង​កម្មវិធី New York Fashion Week។ ពេល​នោះ​ប្អូនស្រី Gigi Hadid បាន​ដើរសំដៅទៅ​រថយន្ត ​មាន​អម​ដោយ​បុគ្គលិក​សន្តិសុខ​ឯកជន​ពីរ​នាក់ ហើយ​នៅ​ខាង​មុខ​ផ្លូវ​ដើរ​មាន​ក្រុម​អ្នក​ថត​រូប​ជាច្រើន​តាម​ចោមរោម ក្នុង​នោះ​ក៏​មាន​ស្ត្រី​សក់​ខ្លី​ម្នាក់​ជា​អ្នក​ថត​រូប និង​ព្យាយាម​ចូល​មក​ជិត​នាង តែ​ដើម្បី​សុវត្ថិភាព​អ្នក​ការពារ​បាន​រុញ​អ្នក​ថត​រូប​ស្រី​ម្នាក់​ចេញ​ពី​មុខ Bella។

គ្រាន់តែ​ឃើញ​កាយវិការ​របស់​អ្នក​ការពារ​ធ្វើ​ដាក់​​អ្នក​ថត​រូប​ជា​ស្រី​ដូចគ្នា​ភ្លាម អតីត​មិត្ត​ស្រី The Weeknd បាន​ស្រែក​ស្ដី​បន្ទោស​នៅ​ចំពោះ​មុខ​មនុស្ស​ជាច្រើន​ថា៖ "ហេ! អ្នក​មិន​អាច​ប៉ះ​នាង​បាន​ទេ!”។ បន្ទាប់ពី​ស្ដី​ឲ្យ​សន្តិសុខ​រួច​អ្នក​ដើរ​ម៉ូដ​ត្រកូល Hadid បាន​ងាក​ទៅ​សួរ​អាការៈ​អ្នក​ថត​រូប​ស្រី​នោះ​វិញ​ថា៖ "មាន​កើត​អ្វី​ដែរ​ឬ​ទេ” និង​បន្ត​ទៅ​ប្រាប់​អ្នក​ការពារ​រូប​នោះ​ថា​មិន​ឲ្យ​ប៉ះពាល់​អ្នក​ថតរូប​ជាស្រី​ទៀត​​ឡើយ។ ទង្វើ​របស់ Bella Hadid ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតស្ញប់ស្ញែង ព្រោះ​បាន​ការពារ​ស្ត្រី​ដូចគ្នា៕

ចុចអាន៖មើល​រូប​ទាំង​នេះ​ទើប​ដឹង​ថា Yoona ផាត់​មុខ​ស្ដើង​យ៉ាង​ណា​ពេល​ទើប​បង្ហាញ​មុខ​ដំបូង


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី