ឲ្យ​ជីវិត​កាន់តែ​មាន​ន័យ និង​គ្មាន​ភាព​តានតឹង ដូចនេះ​គួរ​ធ្វើ​រឿង ៧ យ៉ាង​បន្ថែម

  • 2017-09-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ណា​ម្នាក់​មិន​ធ្លាប់​ជួប​ភាព​សប្បាយ​រីករាយ​ទាល់តែ​សោះ​ក្នុង​ជីវិត គ្រាន់តែ​មាន​តិច និង​ច្រើន​ប៉ុណ្ណោះ។ ដូចនេះ​ដើម្បី​ឲ្យ​ជីវិត​កាន់តែ​មាន​ន័យ និង​ជួប​​ក្អាកក្អាយ​ឡើងវិញ ហើយ​បំបាត់​អារម្មណ៍​តានតឹង​ចេញ​ពី​ក្នុង​ខ្លួន ម្នាក់​ៗ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ​បន្ថែម​ទៀត៖

១.ដកដង្ហើម​ខ្លាំង​ៗ ៥ ដង៖ ពេល​មាន​អារម្មណ៍​តានតឹង​គួរ​ធ្វើ​បែប​នេះ ដោយ​នៅ​ស្ងៀម​ហើយ​ដក​ដង្ហើម​ខាំង​យឺត​ៗ ដើម្បី​ឲ្យ​រាងកាយ​បាន​ស្រូប​ខ្យល់​អុកស៊ីហ្សែន​ចូល​ក្នុង​ឈាម។ ពេល​នោះ​ខួរក្បាល នឹង​ចាប់ផ្ដើម​ស្រឡះ​ល្អ ហើយ​បាត់បង់​ភាព​តប់ប្រមល់។

២.រាំ៖ ការ​រាំ​អាច​បំបាត់​ទុក្ខ​កង្វល់​របស់​មួយ​បាន​មួយ​គ្រា ហើយ​ក្រោយ​ពី​រាំ​ចប់​ខួរក្បាល និង​រាងកាយ​និង​មាន​ភាព​ស្រស់​ស្រាយ​ឡើយ​វិញ។

៣.ចាកចេញ​ពី​កន្លែង​តានតឹង​មួយ​រយៈ៖ នេះ​មិនមែន​ជា​ការ​រត់គេច​ឡើយ តែ​ជា​ការ​ដកឃ្លា​ទៅ​ស្រូប​ដង្ហើម​ខ្យល់​ពី​បរិយាកាស​ខាងក្រៅ​បន្តិច​សិន។ ពេល​បាន​មើល​ឃើញ​ទេសភាព​នៅ​ឆ្ងាយ​ពី​បញ្ហា មនុស្ស​ក៏​ចាប់ផ្ដើម​ធូរស្រាល​ដែរ។

៤.ហិត​ក្លិន​ក្រអូប​ៗ៖ ក្លិន​ក្រអូប​ដូច​ក្លិន​ផ្កា​ឡាវេនឌឺ ឬ​ផ្កា​ម្លិះ អាច​ធ្វើឲ្យ​រាងកាយ​មាន​កម្លាំង​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស។ មិន​តែ​ប៉ុណ្ណោះ​អារម្មណ៍​តានតឹង នឹង​ស្រស់​ថ្លា​វិញ​ភ្លាម ឲ្យ​តែ​បាន​ហិត​ក្លិន​ក្រអូប​ៗ​រួច។

៥.សើច៖ ការ​សើច​សប្បាយ ងាយ​នឹង​ធ្វើឲ្យ​មនុស្ស​ដែល​កំពុង​មាន​បញ្ហា ឆាប់​បាន​រសាយ​ណាស់។ គ្រាន់តែ​សើច​ខ្លាំង​ៗ ជួយ​បណ្ដេញ​បញ្ហា​កកស្ទះ​ក្នុង​ខួរក្បាល​បាន​យ៉ាង​រហ័ស ព្រោះ​ការ​សើច​អាច​ជំរុញ​ខួរក្បាល​ឲ្យ​បញ្ចេញ​អង់ដូហ្វីន។

៦.ស្ដាប់​តន្ត្រី៖ ការសិក្សា​មួយ​បញ្ជាក់​ថា គ្រាន់តែ​ស្ដាប់​តន្ត្រី​ដែល​ចូលចិត្ត​វា​នឹង​បំបាត់​ភាព​ស្មុគស្មាញ ហើយ​អារម្មណ៍​ល្អ​​នឹង​មាន​ឡើង​វិញ ថែមទាំង​បន្ថយ​សម្ពាធ​ឈាម​ទៀត​ផង។

៧.ញ៉ាំ​ស្ករកៅស៊ូ៖ ទំពា​ស្ករ​កៅស៊ូ ឬ​ស្ករ​គ្រាប់​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា។ លើស​ពី​នេះ​ទៀត​ការសិក្សា​វិទ្យាសាស្ត្រ​មួយ​ក៏​បាន​ចង្អុល​បង្ហាញ​ផង​ដែរ​ថា ការ​ទំពា​ស្ករ​កៅស៊ូ​នឹង​កាត់​បន្ថយ​កំរិត​អ័រម៉ូន​ភាព​តាន​តឹង​នៅ​ក្នុង​ខ្លួន៕

ចុចអាន៖​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​កាន់​តែ​ជោគជ័យ​ដោយ​មិន​បាច់​ពឹង​អ្នក​ណា

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម