​សញ្ញា​ទាំង​៥​​​បង្ហាញ​ថា​ម្នាក់​ហ្នឹង​ហើយ​ជា​គូ​ព្រេង​ គូ​ជីវិត​របស់​យើង

  • 2017-09-13 04:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​សម្បត្តិ​ ឬ​ក៏​ឋានៈ​សក្ដិសម ឬ​ក៏​គ្រាន់​តែ​មាន​អារម្មណ៍​ថា​ស្រឡាញ់​គ្នា​ប្រហែល​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​សម្រាប់​ការ​ជ្រើសរើស​នរណា​ម្នាក់​ជា​គូ​ជីវិត​របស់​យើង។ យ៉ាង​ណា​មិញ​បើ​សិន​មនុស្ស​ដែល​អ្នក​ស្រឡាញ់​មាន​​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ នោះ​នឹង​អាច​បញ្ជាក់​បាន​ហើយ​ថា​គាត់​អាច​រួម​ជីវិត​ជាមួយ​យើង​បាន៖

សញ្ញា​ទី​១៖ អាច​ទ្រាំ​លំបាក​ជាមួយ​យើង​បាន

គាត់​មិន​រួញរា​​នឹង​រង់​ចាំ​ជួយ​យក​អាសា​យើង​ពេល​យើង​លំបាក។ គាត់​តែង​បង្ហាញ​ឲ្យ​ឃើញ​ថា​គាត់​មាន​ភាព​អត់ធ្មត់​តស៊ូ​គ្រប់​យ៉ាង​ដើម្បី​យើង។ នោះ​ហើយ​ជា​សញ្ញា​ដែល​អាច​បង្ហាញ​ថា​គាត់​នឹង​អាច​មើល​ថែ​យើង​បាន​យ៉ាង​ល្អ​ទៅ​អនាគត។

សញ្ញា​ទី​២៖ ចង​ចាំ​រឿង​គ្រប់យ៉ាង​របស់​យើង

បែប​នេះ​ហៅ​ថា​រ៉ូមែនទិក​ខ្លាំង​បំផុត។ បើ​គាត់​អាច​ចងចាំ​បាន​ទាំង​អស់​ថា​យើង​ចូលចិត្ត​អ្វី​ខ្លះ ស្អប់​អ្វី ខ្លាច​អ្វី ក៏​បង្ហាញ​ថា​គាត់​យក​ចិត្ត​ទុក​ដាក់​យើង​ព្រោះ​យើង​ជា​មនុស្ស​សំខាន់​របស់​គាត់។

សញ្ញា​ទី​៣៖ ចុះ​សម្រុង​ជាមួយ​គ្រួសារ និង​មិត្ត​របស់​យើង

គាត់​ជា​មនុស្ស​ដែល​ក្រុម​គ្រួសារ សាច់​ញាតិ បង​ប្អូន និង​មិត្តភ័ក្ដិ​​របស់​យើង​អាច​និយាយ​​ជជែក​គ្នា​បាន​​ដោយ​មិន​ទើសទាល់ និង​មាន​ភាព​ស្និទ្ធស្នាល​ដូច​ក្រុម​តែ​មួយ។ នេះ​ជា​សញ្ញា​ល្អ​មួយ​ដែល​បង្ហាញ​ថា គាត់​ចង់​ចូល​រួម​ជា​ចំណែក​មួយ​ដែរ​ក្នុង​ជីវិត​របស់​យើង។

សញ្ញា​ទី​៤៖ ឈ្លោះ​គ្នា តែ​និយាយ​គ្នា​បាន

គ្រប់​គូ​ស្នេហ៍​តែង​មាន​រឿង​ឈ្លោះ​គ្នា​ជា​រឿង​ធម្មតា ប៉ុន្តែ​បើ​ឈ្លោះ​គ្នា​ហើយ​អាច​នៅ​និយាយ​ហេតុផល​ជាមួយ​​គ្នា​បាន​ មាន​ការ​យោគយល់​អធ្យាស្រ័យ ទទួល​ស្គាល់​ចំណុច​អាក្រក់​ចំណុច​ល្អ​រៀង​ៗ​ខ្លួន​បាន​នោះ ក៏​បង្ហាញ​ថា​ស្នេហា​នេះ​រឹង​មាំ​បាន​យូរ​អង្វែង។

សញ្ញា​ទី​៥៖ ស្មោះ​ត្រង់

ចំណុច​នេះ​សំខាន់​ណាស់​សម្រាប់​ជីវិត​គូ។ បើ​មាន​ភាព​ស្មោះស្ម័គ្រ​ជាមួយ​គ្នា នោះ​នឹង​ធ្វើ​ឲ្យ​យើង​និង​គាត់​អាច​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន ៕

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម