២០​ម៉ូដ​​សក់​សាមញ្ញ​ៗ​តែ​ស្អាត​​កប់ Style តារា​កូរ៉េ

  • 2017-09-13 03:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​តុបតែង​ខ្លួន​របស់​តារា​ចម្រៀង​កូរ៉េ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ភាព​ស្រស់​ស្អាត និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​សម្រាប់​យុវវ័យ​ជា​ច្រើន​នៅ​អាស៊ី។ ភាគ​ច្រើន​ពួក​គេ​ធ្វើ​តែ​ម៉ូដ​សក់​សាម​ញ្ញ​ៗ​តែ​ក៏​មើល​ទៅ​មាន​ភាព​ទាក់ទាញ​និង​ទាន់​សម័យ​ជានិច្ច។ ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​ជម្រើស​ម៉ូដ​សក់​ថ្មី​ៗ​ពី​តារា​ចម្រៀង និង​សម្ដែង​ស្រី​វ័យ​ក្មេង​ល្បី​ៗ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន ២០រូប ដែល​មាន​លក្ខណៈ​ Messy សាមញ្ញ​តែ​ស្រស់​ស្អាត៖

១. Jeon Somi ក្រុម IOI ជាមួយ​ម៉ូដ​សក់​ចង​ទឹក​រលក និង​មាន​សក់​សេះ​ស្ដើង​តិច​ៗ

២. Kim Taeyeon ក្រុម SNSD ជាមួយ​ម៉ូដ​សក់​ក្រង​ពណ៌​ទង់ដែង

៣.Jung Chae Yeon ក្រុម IOI ជាមួយ​ម៉ូដ​សក់​ត្រង់​ចង​ទីទុយ

៤.Hwang Chungeum ជាមួយ​ម៉ូដ​សក់​ខ្លី​ចង​ពាក់​កណ្ដាល

៥. Park Ji Yeon ក្រុម T-ara ជាមួយ​ម៉ូដ​សក់​វែង​ចង​ពាក់​កណ្ដាល

៦. Naeun ក្រុម A Pink ជាមួយ​ម៉ូដ​សក់​ទឹក​រលក

៧. Kim Soo Hyun ជាមួយ​ម៉ូដ​សក់​ក្រង​សង​ខាង និង​ដាក់​សក់​សេះ​តិច​ៗ

៨.Byeon Jeongha ជាមួយ​ម៉ូដ​សក់​ចង​ទៅ​ក្រោយ​

៩.IU ជាមួយ​ម៉ូដ​សក់​បួង​ឡើង​លើ

១០. Hyuna ជាមួយ​ម៉ូដ​សក់​រួញ​ដ៏​សិចស៊ី

១១. Wendy ក្រុម Red Velvet ជាមួយ​ម៉ូដ​សក់ចង​ពីរ​ដុំ

១២. Kim Yoo Jung ជាមួយ​ម៉ូដ​សក់​បួង​ទៅ​ក្រោយ

១៣. Wendy ក្រុម Red Velvet ជាមួយ​ម៉ូដ​សក់​ក្រង​សង​ខាង

១៤. Eunha ក្រុម GFRIEND ជាមួយ​ម៉ូដ​សក់​ខ្លី

១៥. Rong ក្រុម Apink ជាមួយ​ម៉ូដ​សក់​រួញ​តិច​ៗ

១៦. Jessica ជាមួយ​ម៉ូដ​សក់​ទឹក​រលក និង​​ក្រង​ចំហៀង​បន្តិច​

១៧. Irene ក្រុម Red Velvet ជាមួយ​ម៉ូដ​សក់​ចង​ឡើង​លើ​បន្តិច

១៨. SunLi ជាមួយ​ម៉ូដ​សក់​ក្រង​

១៩. Ha Neul ជាមួយ​ម៉ូដ​សក់រួញ​ខាង​ចុង​តិច​ៗ

២០.Park Seoul ជាមួយ​ម៉ូដ​សក់ទឹក​រលក​ចង​កន្ទុយ​សេះ  

អត្ថបទ៖ ស្វាយ វ៉ាន់ថន

រូបភាព៖ Pinterest

អត្ថបទពេញនិយម