ប្រជាជន​កូរ៉េ​មិន​យល់​ស្រប​នឹង​លទ្ធផល​រាជិនី​ផ្សាយ​ពាណិជ្ជកម្ម​ថ្មី​ទាំង​៣​ឆ្នាំ​២០១៧

  • 2017-09-07 02:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កូរ៉េ​មិន​យល់​ថា​ហេតុ​អ្វី​តារា​ចម្រៀង​ស្រី Seolhyun ត្រូវ​បាន​គេ​តម្រៀប​ឲ្យ​ឈរ​ស្មើ​នឹង​តារា​ជួរ​មុខ Jun Ji Hyun និង Suzy បាន។

Jun Ji Hyun

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Ilgan Sports របស់​កូរ៉េ​ទើប​តែ​បញ្ចេញ​តារា​ស្រី​ទាំង​៣​ដែល​ជាប់​ឈ្មោះ​ជា​រាជិនី​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០១៧។ តារា​ស្រី​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​នេះ​រួម​មាន៖ តារា​ចម្រៀង​ និង​សម្ដែង Seolhyun, Suzy និង​តារា​សម្ដែង​ស្រី​ចាស់​វស្សា Jun Ji Hyun។

ខណៈ​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា សមាជិក​ក្រុម​ចម្រៀង Miss A និង​តួ​រឿង "សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ" ពិត​ជា​ស័ក្ដិសម​នឹង​ដំណែង​នេះ​មែន ក៏​មាន​មតិ​មិន​តិច​ដែរ​ដែល​លាន់​មាត់​ថា ស្រី​ស្អាត​មក​ពី​ក្រុម​ចម្រៀង AOA មិន​គួរ​នៅ​លំដាប់​ជាមួយ​ស្រី​ស្អាត​ទាំង​២​ទៀត​នោះ​ទេ ត្បិត​នាង​មាន​ស្ប៉ត​ច្រើន​មែន តែ​មិន​សូវ​មាន​គុណភាព និង​លទ្ធផល​ដែល​នាង​ទទួល​បាន​ស្ប៉ត​ទាំង​នេះ​គឺ​មក​ពី​ក្រុមហ៊ុន​នាង​ឡង់សេ​នាង​ខ្លាំង​ពេក មិន​មែន​មក​ពី​សមត្ថភាព​ខ្លួន​ឯង៕

Suzy
Seolhyun

ប្រភព៖ Kenh14 ប្រែសម្រួល៖​ Caramel

អត្ថបទពេញនិយម