តិចនិក​រើស​សំពត់​ឱ្យ​សម​​រាងរៅ និង​ទាក់ទាញ​​

  • 2017-09-05 06:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្លៀកពាក់​គឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​នារីៗ​រាល់​ពេល​ចេញ​ទៅ​ក្រៅ​ម្ដងៗ។ ដូច្នេះ​បើ​រើស​សម្លៀក​បំពាក់​មិន​សម​នឹង​ដង​ខ្លួន វា​នឹង​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​បាត់​ភាព​ទាក់ទាញ​ជា​មិនខាន​។ មក​មើល​ការ​ជ្រើស​សំពត់​បែប​ណា​ឱ្យ​ត្រូវ​នឹង​រាងរៅ​របស់​អ្នក​ដូច​ខាង​ក្រោម​៖

១- នារី​មាឌ​តូច​ល្អិត​៖

គួរ​ស្លៀក​សំពត់​ខ្លី​លើ​ជង្គង់​ ដើម្បី​មើល​ទៅ​ឃើញ​ខ្ពស់​បន្តិច ហើយ​គួរ​ឱ្យ​ស្រលាញ់។ អ្នក​អាច​ស្លៀក​សំពត់​ខ្លី តឺនុយ​ជាមួយ​អាវ​យឺត ឬ​អាវ​ខ្លី​ចេញ​សាច់​ក្បាល​ពោះ​បន្តិច​ក៏​បាន​។

២- នារី​ស្គម​ហើយ​ខ្ពស់៖

សំពត់​ម៉ាស៊ី​គឺ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក ព្រោះ​វា​វែង​ហើយ​រលុង ដែល​អាច​ជួយ​បិទបាំង​ភាព​ស្គម មិន​ឱ្យ​មើល​ទៅ​ឃើញ​ខ្ពស់​ខ្លាំង​ពេក។

៣- នារី​ដែល​មាន​ត្រគាក (​ចង្កេះ​អង្ក្រង)​៖

​សំពត់​រឹប​រាង​បែប​ការិយាល័យ​គឺ​ជា​ជម្រើស​ដ៏​ស្រស់​ស្អាត​បំផុត​សម្រាប់​អ្នក ដើម្បី​បញ្ចេញ​រាង​រៅ​ដ៏​ទាក់ទាញ​ព្រោះ​ពិនិត្យ​ពី​លើ​មក អ្នក​មាន​ផ្នែក​ចង្កេះ​តូច​និង​រីក​ធំ​បន្តិច​ត្រង់​ត្រគាក​ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ដទៃ​។

៤- នារី​ដែល​មិន​សូវ​មាន​ដើម​ទ្រូង តែ​មាន​ត្រគាក​៖

អ្នក​គួរ​ស្លៀក​សំពត់​រលុង​ៗ​ ប៉ុន្តែ​មិន​ត្រូវ​វែង​ដល់​កែង​ជើង​ទេ។ គួរ​ជ្រើស​សំពត់​ខ្លី​ក្រោម​ជង្គង់​បន្តិច​វិញ​ទើប​ស័ក្ដិសម​ជាង​។

៥- នារី​ធាត់​ស្មើ​លើ​ស្មើ​ក្រោម​៖

សំពត់​ចង្កេះ​វែង ហើយ​រលុង​ៗ​នឹង​អាច​ជួយ​បិទ​បាំង​ចង្កេះ​ដ៏​ធំ​របស់​អ្នក​បាន​។ គួរ​ជ្រើស​សំពត់​ខ្លី​ក្រោម​ជង្គង់​ដូច​នារី​ខាង​លើ ហើយ​លេង​ម៉ូដ​ជាមួយ​ស្បែក​ជើង​កែង វា​នឹង​ធ្វើ​ឱ្យ​គេ​សូវ​ចាប់​អារម្មណ៍​ថា អ្នក​ធាត់​ពេក​៕

ចុចអាន៖

ប្រភព៖ popsugar ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម