កុំ​ថា​តែ​ស្រីៗ​ សូម្បី​ប្រុស​ៗ​ក៏​ជួប​រឿង​ចុក​ចាប់​នឹង​ទំនិញ​អនឡាញ​មិន​តិច​ដែរ!

  • 2017-09-01 03:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​នេះ មិន​មែន​មាន​តែ​នារី​ទេ​ដែល​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ការ​ទិញ​​ខោអាវ​អនឡាញ សូម្បី​តែ​មនុស្ស​ប្រុស​ក៏​គេច​មិន​ផុត​ពី​គ្រោះ​កាច​នេះ​ដែរ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បុរស​ម្នាក់​មក​ពី​ខេត្ត Dong Nai ប្រទេស​វៀតណាម​បាន​ធ្វើ​ឲ្យ​គេ​ទាំង​អាណិត តែ​អស់​ក៏​អស់​សំណើច​មិន​ស្ទើរ​ដែរ។ តាម​នោះ​ដែរ ប្រុស​ក្មេង​រូប​នេះ​បាន​កុម្ម៉ង់​ទិញ​ខោអាវ​កីឡា​មួយ​កំប្លេ​នៅ​លើ​ទំព័រ Facebook មួយ។ អ្នក​លក់​បាន​ផ្ដាំ​បុរស​រូប​នេះ​ថា​ឲ្យ​ចាំ​ទូរសព្ទ​ពី​អ្នក​ដឹក​ឥវ៉ាន់​របស់​ពួក​គេ​ផង។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បុរស​ដដែល​នេះ​បាន​ពិត​ជា​ទទួល​បាន​ខោអាវ​មួយ​កំប្លេ​ពិត​ប្រាកដ​មែន។

តែ​អ្វី​ដែល​លោក​ទទួល​បាន​នោះ គឺ​បែរ​ជា​ឈុត​រាត្រី​របស់​មនុស្ស​ស្រី​ទៅ​វិញ។ ក្រោយ​ពេល​ផ្ញើ​សារ​តវ៉ា​ជាមួយ​អ្នក​លក់​លើ Facebook នោះ អ្នក​លក់​មិន​បាន​តប​ទៅ​រូប​គេ​វិញ​ឡើយ។ ក្រោយ​ពេល​បង្ហោះ​សាច់​រឿង​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម រឿង​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​ជា​ច្រើន​នាក់។ នៅ​ពេល​នេះ​ទើប​គេ​ដឹង​ថា មិន​មែន​មាន​តែ​ស្រី​ៗ​ទេ ដែល​ទិញ​ខុស​របស់​លើ​អ៊ីនធឺណិត មនុស្ស​ប្រុស​ពេល​នេះ​ក៏​គេច​មិន​ផុត​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​ករណី​ទី​១​ដែល​កុម្ម៉ង់​ទិញ​ឥវ៉ាន់​ផ្សេង តែ​ពេល​មក​ដល់​បែរ​ជា​ផ្សឹង​ទៅ​វិញ។ ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​កន្លងៗមក ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel