អារម្មណ៍​ដែល​ធ្វើ​​ឲ្យ​មនុស្ស​ឈឺចាប់​ខ្លាំង​​បំផុត ក្រោយ​បាត់បង់​ស្នេហា

  • 2017-08-30 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​អារម្មណ៍​មួយ​ដែល​យើង​មិន​អាច​មើល​ឃើញ​ពី​ខាង​​ក្រៅ​នោះ​ទេ​ ប៉ុន្តែ​វាគឺ​ជា​អារម្មណ៍​មាន​នៅ​ខាង​ក្នុង​ដែល​គ្មាន​អ្នក​ណា​ដឹង​ក្រៅ​ពីយើង​ខ្លួន​ឯង​ឡើយ។ យើង​មើល​ឃើញ​មនុស្ស​មួយ​ភាគ​ធំ​គឺ​មាន​ការឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់​ពី​មាន​ការ​បែក​បាក់​ស្នេហា ដូច្នេះ​តើ​ហេតុអី​បាន​ជា​វា​មាន​ការ​ឈឺចាប់​ខ្លាំង​បែប​នេះ?

១. អារម្មណ៍​ភ័យខ្លាច

រូបតំណាង

បន្ទាប់​ពី​បែកបាក់​ស្នេហា​ វា​អាច​ឲ្យ​មនុស្ស​ចាប់​ផ្ដើម​មាន​អារម្មណ៍​ភ័យ​ខ្លាច សឹង​តែ​មិន​អាច​ជឿ​លើ​អ្នក​ណា​ទៀត។ ការ​បាត់​បង់​ស្នេហា​ធ្វើ​ឲ្យ​មាន​បាត់បង់​ជំនឿ​ចិត្ត និងនៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​តាម​ជាប់​ខ្លួន​ជានិច្ច​គេ​ធ្វើ​ឲ្យ​ឈឺ។

២. អារម្មណ៍​ខឹង ស្អប់

ជា​អារម្មណ៍​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្មាន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត ហើយ​រឹត​តែ​ធ្វើ​ឲ្យ​ចិត្ត​មាន​ការ​ឈឺចាប់​ខ្លាំង​បន្ទាប់​ពី​បាត់បង់​ស្នេហា​ហើយ។ កាន់​តែ​ស្អប់​គេ​ អ្នក​កាន់​តែ​ឈឺចាប់ កាន់​តែ​ខឹង​គេ​ អ្នក​កាន់​តែ​ទប់​ទឹក​ភ្នែក​មិន​បាន។

៣. អារម្មណ៍​ឯកា

រូបតំណាង

ក្រោយ​បែក​បាក់​គ្នា មនុស្ស​ចាប់​ផ្ដើម​មាន​ភាព​ឯកា ហើយ​វា​នឹង​រាលដាល​ធ្វើ​ឲ្យ​អ្នក​សឹង​តែ​មិន​អាច​ទប់​អារម្មណ៍​បាន។ មនុស្ស​ធ្លាប់​តែ​មាន​​គ្នា មនុស្ស​ធ្លាប់​តែ​កក់​ក្ដៅ តែ​បែរ​ជា​រលាយ​អស់​ទៅ​វិញ​ គ្មាន​អ្នក​ណា​អាច​ធ្វើ​ចិត្ត​បាន​នោះ​ទេ ហើយ​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន​នឹង​រត់​ចូល​ក្នុង​ខួរ​ក្បាល​អ្នក បេះដូង​នឹង​ចាប់​ផ្ដើម​ហៅ​រក​ឈ្មោះ​គេ ចំណែក​ចិត្ត​វិញ​គឺ​រឹត​តែ​ខ្ទេចខ្ទាំ​ពេល​នឹក​គេ​ម្ដង​ៗ។

៤. អារម្មណ៍​អស់​សង្ឃឹម

អារម្មណ៍​នេះ​ គឺ​ធ្វើ​ឲ្យ​មនុស្ស​លែង​ចង់​ក្រោក​ឡើង លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់ ព្រោះ​គិត​ថា​ខ្លួន​ឯង​គ្មាន​អ្នក​ណា​ត្រូវ​ការ គ្មាន​អ្នក​ណា​ស្រឡាញ់ ហើយ​គ្រប់​គ្នា​សុទ្ធ​តែ​បោះបង់​។ អារម្មណ៍​បែប​នេះ​អាច​សម្លាប់​មនុស្ស​បាន ព្រោះ​ពួក​គេ​បាត់បង់​ភាព​រីករាយ អារម្មណ៍​ស្រឡាញ់ និងគ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។

៥. អារម្មណ៍​ប្រៀបធៀប​ខ្លួន​ឯង

រូបតំណាង

គេ​នឹង​ចាប់​ផ្ដើម​មាន​គំនិត​ប្រៀប​ធៀប​ខ្លួន​ឯង​ និងអ្នក​ផ្សេង​ ថា​ខ្លួនអន់ អត់​ល្អ​ត្រង់​ណា​បាន​គេ​ចាកចេញ ហើយ​អារម្មណ៍​នេះ​នឹង​វិវត្ត​ឲ្យ​មនុស្ស​កាន់​តែ​ស្អប់​ខ្លួន​ឯង ឬអាច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ខ្លាំង រហូត​អាច​ដើរ​ផ្លូវ​ខុស​ក៏​ថា​បាន។ដោយ​សារ​តែ​ការ​ឈឺចាប់ ការ​ច្រណែន ដែល​មនុស្ស​ម្នាក់​នោះ​បាន​ផ្ដល់​ឲ្យ​។

នេះ​ហើយ​ជា​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ឈឺចាប់​ខ្លាំង​បន្ទាប់​ពី​បាត់​បង់​ស្នេហា៕​

ចុចអាន៖ហេតុអីអ្នកចាកចេញ​ទាំង​គ្មាន​ហេតុផល​ និងគ្មាន​ពាក្យ​លា​សូម្បី​​មួយម៉ាត់​មក​ខ្ញុំ?

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម