មិនបាច់គិតទៀតទេ! បើស្នេហាស្ថិតក្នុងស្ថានភាពបែបនេះហើយ គួរតែបណ្ដោយទៅ
- 2017-08-25 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់គិតទៀតទេ! បើស្នេហាស្ថិតក្នុងស្ថានភាពបែបនេះហើយ គួរតែបណ្ដោយទៅ
ទោះជាស្រឡាញ់មនុស្សម្នាក់នោះខ្លាំងប៉ុណ្ណាក៏ដោយ ត្រូវតែព្យាយាមដកខ្លួនចេញពីគេទៅ ព្រោះបើទ្រាំនៅវាក៏គ្មានបានការដែរ។ បើអ្នកកំពុងតែជួបស្ថានភាពបែបនេះ អ្នកត្រូវដឹងថាអ្នកបានចំណាយពេលឥតប្រយោជន៍ជាមួយបុរសនោះហើយ ៖
១. ពិបាកចិត្តស្ទើរតែរាល់ថ្ងៃ ៖ សួរខ្លួនឯងមើលថាយកស្នេហាមកដើម្បីអី? ដើម្បីយំមែនទេ? បើមិនមែនទេហេតុអីអ្នកត្រូវទ្រាំរហូតដល់ដំណាក់កាលនេះ? ស្នេហាអាចមានការឈឺចាប់ខ្លះ ប៉ុន្តែមិនមែនស្រក់ទឹកភ្នែកសឹងរាល់ថ្ងៃបែបនេះទេ។
**២. មិនដែលមានអារម្មណ៍ល្អជាមួយគ្នា ៖** ស្រឡាញ់គ្នាតែអារម្មណ៍វិញមិនដែលល្អជាមួយគ្នាឡើយ។ អារម្មណ៍កាន់តែអស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្មានអារម្មណ៍រីករាយ គ្មានអារម្មណ៍ថាខ្លួនឯងមានសេរីភាពដូចមុន ហើយរវាងអ្នក និងគាត់គឺតឹងតែងជាមួយគ្នាជាងអ្នកដទៃទៅទៀត។
៣. មានគាត់ក៏ដូចជាអត់ ៖ ចាប់ផ្ដើមមានអារម្មណ៍ថាមានគាត់ក៏ដូចជាគ្មាន ព្រោះភាពឯកាជាអ្នកនៅជាមួយឡគ្រប់ពេល ហើយមានគាត់រឹតតែពិបាកចិត្តជាងពលមិនទាន់ស្គាល់ទៀត។
៤. លះបង់ច្រើនពេកទៅលើគាត់ ៖ គ្រប់យ៉ាងអ្នកធ្វើដើម្បីគាត់តែម្នាក់ឯង ដោយសារមិនចង់មានបញ្ហា។អ្នកសុខចិត្តចាញ់ សុខចិត្តពិបាកចិត្តតែឯង ទាំងគាត់មិនដែលដឹង ហើយពេលខ្លះគាត់មិនទទួលអំពើល្អរបស់អ្នកទៀត។
៥. គាត់ទុកអ្នកចោលច្រើន ជាងការស្រលាញ់ ៖ គាត់អាចនិយាយថាស្រលាញ់អ្នកបាន តែកាយវិកា និងទង្វើមិនដែលខ្វល់ខ្វាយពីយើង។ ត្រូវចាំថាមនុស្សដែលស្រលាញ់គ្នា គេមិនទុកដៃគូចោលឲ្យនៅម្នាក់ឯងគ្រប់ពេលនោះទេ ទោះបីគេរវល់យ៉ាងណាក៏គេឆ្លៀតដែរ។
មិនដឹងថាអ្នកនៅទ្រាំដើម្បីអីទៀតនោះទេ ស្នេហាបើដល់ដំណាក់កាលនេះទៅហើយវាគ្មានតម្លៃឲ្យទ្រាំចាំទៀតឡើយ៕
ចុចអាន៖ក្រោយបែកគ្នា ស្រីៗមិនគួរបង្ហាញអារម្មណ៍ទាំងនេះក្នុងបណ្ដាញសង្គម