​១០​ឆ្នាំ​មក​នេះ សមាជិក Girls' Generation តែង​ធ្វើ​ទង្វើ​នេះ​ដើម្បី​ការពារ Sunny

  • 2017-08-17 04:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សមាជិក​កំពូល​ក្រុម​ចម្រៀង​កូរ៉េ Girls' Generation តែង​និយាយ​ថា​ពួក​គេ​ស្រលាញ់​គ្នា​ដូច​ប្អូន ហើយ​វា​បាន​បង្ហាញ​តាម​រយៈ​សកម្មភាព​មួយ​នេះ​ទៅ​កាន់​សមាជិក Sunny។

តារា​ចម្រៀង Sunny ក្រុម Girls' Generation មិន​បាន​លាក់​បាំង​ទេ​ថា កាល​ពី​នៅ​ក្មេង​ខ្ចី នាង​ព្រម​ទាំង​គ្រួសារ​បាន​មាន​ពេល​វេលា​រស់​នៅ​ប្រទេសកូវ៉ែត នៅ​ក្នុង​កំឡុង​ពេល​ប្រទេស​នេះ​មាន​សង្គ្រាម។ ខណៈ​ពេល​នោះ ស្រី​ស្អាត​តូច​ច្រឡឹង​នេះ​បាន​រស់នៅ​កណ្ដាល​គ្រាប់​បែក គ្រាប់​ផ្លោង​គ្រប់​ប្រភេទ​ដើម្បី​រង់​ចាំ​ថ្ងៃ​ត្រលប់​មក​ប្រទេស​កូរ៉េ​វិញ។ ស្នូរ​គ្រាប់​កាំភ្លើង និង​គ្រឿង​ផ្ទុះ​បាន​ធ្វើ​ឲ្យ​នាង​តក់​ស្លុត​ក្នុង​រយៈ​ពេល​ដ៏​វែង។

ប្រាកដ​ហើយ​ថា គ្រប់​សមាជិក​ទាំង​អស់​នៃ​ក្រុម​ចម្រៀង​ខាង​លើ​អ្នក​ណា​ក៏​ដឹង​ពី​ការ​ភ័យ​ខ្លាច​របស់​មិត្ត​រួម​ក្រុម​របស់់​ខ្លួន​ដែរ។ ហើយ​ច្បាប់​មួយ​ថា រាល់​ពេល​មាន​បាញ់​កាំជ្រួច សមាជិក​ណា​ដែល​នៅ​ជិត Sunnyជាង​គេ អ្នក​នោះ​នឹង​ត្រូវ​ជួយ​ខ្ទប់​ឲ្យ​នាង។ តាំង​ពី​ថ្ងៃ​បង្ហាញ​មុខ​ផ្លូវ​ការ មក​ដល់​ពេល​បច្ចុប្បន្ន​គឺ​មាន​រយៈ​ពេល​១០​ឆ្នាំ​ហើយ តែ​សកម្មភាព​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​ហើយ​កក់​ក្ដៅ​ខ្លាំង​ណាស់៕

ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម