អ្នក​និពន្ធ​បទ​ដើមដែល​ លី អ៊ីវ៉ាធីណា​ ចម្លង​ប្រាប់​ថា​គ្មាន​វិធានការ​ចំពោះ​ប្រទេស​កម្ពុជា​ឡើយ

  • 2017-08-13 09:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កវី​និពន្ធ​វៀតណាម លោក Bao Thach បាន​ឲ្យ​ដឹង​ថា​បើ​ទោះ​បី​ជា​បទ​របស់​លោក​ត្រូវ​គេ​ចម្លង​ក៏​ដោយ តែ​លោក​ក៏​គ្មាន​ដំណោះ​ស្រាយ​ដែរ។

ក្រោយ​ពេល​បទ “Sorry Baby" របស់​កញ្ញា​លី អ៊ីវ៉ាធីណា​ត្រូវ​បាន​បញ្ចេញ​នោះ ​វា​បាន​រង​ការ​រិះគន់​ពី​ទស្សនិកជន​ព្រោះ​បទ​នេះ​បាន​ចម្លង​ពី​បទ "Sorry Babe” របស់​កញ្ញា Bao Thy ដែល​ជា​តារា​ចម្រៀង​វៀតណាម។ តាម​នោះ​ដែរ Bao Thy បាន​ឲ្យ​ដឹង​ថា​បទ​ទាំង​២​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង ហើយ​កញ្ញា​ធីណា​គួរ​តែ​ទិញ​សិទ្ធិ​បញ្ញា​ពី​អ្នក​និពន្ធ​របស់​វា ពោល​គឺ​លោក Bao Thach។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ លោក Bao Thach ក៏​បាន​បញ្ចេញ​មតិ​របស់​ខ្លូន​ទាក់ទង​រឿង​បទ​របស់​លោក​ត្រូវ​ តារា​ខ្មែរ​យក​មក​ច្រៀង​បន្ត។ កវី​និពន្ធ​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ "I'm Sorry Babe” version កម្ពុជា​នៀក​អ្នក​ទាំង​អស់​គ្នា។ ត្រូវ​ប្រទេស​ជិត​ខាង​លួច​ចម្រៀង​ជា​ច្រើន​លើក​ហើយ តែ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ឡើយ ព្រោះ​ប្រទេស​កម្ពុជា​មិន​បាន​ចុះ​ជា​សមាជិក​សមាគម​ការពារ​សិទ្ធ​បញ្ញា​បទ​ចម្រៀង​ទេ"។

កវី​វ័យ​ក្មេង​បាន​បន្ត​ថា​បទ​របស់​ខ្លួន​ដូច​ជា៖ "Con Lai gi sao mua”, “Gio Lanh” និង "Neu la anh” សុទ្ធ​តែ​មាន version ខ្មែរ​ទាំង​អស់​តែ​លោក​ដែល​ជា​អ្នក​និពន្ធ​ផ្ទាល់​មិន​បាន​ដឹង​ឡើយ រហូត​ទាល់​តែ​មិត្តភ័ក្ដិ Share ប្រាប់​ទើប​លោក​ដឹង​ថា​ស្នាដៃ​របស់​ខ្លួន​ត្រូវ​គេ​ចម្លង៕

ប្រភព៖ saostar ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម