សម្រស់​បុរស​សក់​វែង​ម្នាក់​នេះ​ធ្វើ​ឲ្យ​ស្រី​ៗ​សុំ​ខ្មាស

  • 2017-07-28 03:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​មនុស្ស​ប្រុស​ក៏​ដោយ​តែ​រូប​សម្បត្តិ​របស់​ប្រុស​ស្អាត​មក​ពី​ប្រទេស​ចិន​រូប​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ជា​ច្រើន​រូប​ច្រណែន​បាន។

ថ្មី​ៗ​នេះ និស្សិត​វិចិត្រ​សិល្បៈ​ម្នាក់​មក​ពី​ប្រទេស​ចិន​ស្រាប់​តែ​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សង្គម​ចិន​ដោយ​សារ​រូប​សម្បត្តិ​ដ៏​ស្រស់​ស្អាត​លើស​លប់​របស់​ខ្លួន។ ជាមួយ​នឹង​សក់​វែង ភ្លឺ​រលោង​រឹត​តែ​ញ៉ាំង​ឲ្យ​ប្រុស​ក្មេង​រូប​នេះ​ស្អាត​ទ្វេ​ដង។

តាម​នោះ​ដែរ ប្រុស​ស្អាត​ដូច​ចេញ​ពី​ប្រលោមលោក​រូប​នេះ​មាន​ឈ្មោះ​ថា Hwang Yu Kiu សព្វ​ថ្ងៃ​កំពុង​តាម​សិក្សា​នៅ​សកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ផ្នែក​គូរ​គំនូរ​នៅ​ខេត្ត Sichuan ប្រទេស​ចិន។ ទោះ​បី​ជា​ថត​នៅ​ជ្រុង​ណា​ក៏​ដោយ ក៏ Yu Kiu នៅ​តែ​ស្អាត​ដោយ​សារ​ទម្រង់​មុខ​របស់​ខ្លួន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម