រមួល​ក្រពើ​យប់​ៗ ការ​ពិត​មក​ពី​មូលហេតុ​អីចឹង​សោះ!

  • 2017-07-26 11:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រមួលក្រពើ គឺជា​ការ​កន្ត្រាក់​ខ្លាំង​មួយ​រំពេច ដែល​មិន​មាន​ចេតនា​នៃ​សាច់ដុំ​មួយ ឬ​ច្រើន​។ ទោះបី​វា​អាច​បង្ក​គ្រោះថ្នាក់​តិចតួច​ក៏​ដោយ ប៉ុន្តែ ជាទូទៅ ការ​រមួលក្រពើ​អាច​ធ្វើ​​ឲ្យ​អ្នក​មិន​អាច​ប្រើ​សាច់ដុំ​ដែល​ទទួលរង​ផល​ប៉ះពាល់​ម្តងម្កាល​ផងដែរ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ការ​ប្រើ​កម្លាំង​កាយ​យូរពេក ជាពិសេស នៅ​ក្នុង​អាកាសធាតុ​ក្តៅ អាច​នាំ​អោយ​មាន​ការ​មួល​ក្រពើ​បាន​។ ថ្នាំ និង​បញ្ហា​សុខភាព​មួយចំនួន ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​រមួល​ក្រពើ​ដែរ​។ ជាធម្មតា អ្នក​អាច​ព្យាបាល​ការ​រមួលក្រពើ​ដោយ​ខ្លួនឯង​បាន ជាមួយ​នឹង​វិធានការ​ថែទាំ​សុខភាព​ងាយៗ​។ ​

​ជំហាន​ខាងក្រោម​នេះ អាច​ជួយ​ការពារ​មិន​អោយ​មាន​ការ​រមួលក្រពើ​បាន ៖

  • ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ ចំនួន​ពិតប្រាកដ គឺ​អាស្រ័យ​ទៅលើ​អ្វី​ដែល​អ្នក​បរិភោគ ភេទ កម្រិត​នៃ​សកម្មភាព​ដែល​អ្នក​ធ្វើ អាកាសធាតុ សុខភាព អាយុ និង​ថ្នាំ​ណាមួយ​ដែល​អ្នក​បាន​ប្រើ​។ សារធាតុ​រាវ​ជួយ​ឲ្យ​សាច់ដុំ​របស់​អ្នក​កន្ត្រាក់ និង​សម្រាក ហើយ​រក្សា​ឲ្យ​កោសិកា​សាច់ដុំ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​មិន​ងាយ​មាន​ការ​រលាក​។ ក្នុង​អំឡុង​ពេល​ធ្វើ​សកម្មភាព សូម​បំពេញ​សារធាតុ​រាវ​នៅ​ចន្លោះ​ពេល​សម្រាក​ឲ្យ​បាន​ទៀងទាត់ និង​បន្ត​ញ៉ាំ​ទឹក ឬ​សារធាតុ​រាវ​ផ្សេងទៀត បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​សកម្មភាព​ទាំងនោះ​។​
  • ​ធ្វើ​ឲ្យ​សាច់ដុំ​របស់​អ្នក​រឹងមាំ ៖ បន្តឹង​សាច់ដុំ​មុន​ពេល និង​បន្ទាប់​ពី​អ្នក​ប្រើ​សាច់ដុំ​ណាមួយ​ក្នុង​រយៈពេល​យូរ​។ ប្រសិនបើ​អ្នក​ហាក់​ដូច​ជា​មាន​ការឈឺចាប់​ជើង​នៅ​ពេល​យប់ ដូច្នេះ មុន​ពេល​ចូល​គេង សូម​បន្តឹង​សាច់ដុំ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ ដូច​ជា​ការ​ធាក់​កង់​ប៉ុន្មាន​នាទី​មុន​ពេល​ចូល​គេង ក៏​អាច​ជួយ​បង្ការ​ការឈឺចាប់ ខណៈពេល​ដែល​អ្នក​កំពុង​គេង​ផងដែរ​៕

ប្រភព៖ health.com.kh

អត្ថបទពេញនិយម