សល់​ស៊ីឌី​ចាស់ៗ​កុំ​ទាន់​បោះ​ចោល យក​មក​ច្នៃ​ធ្វើ​វត្ថុ​អនុស្សាវរីយ​បាន​

  • 2017-07-11 02:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របស់​របរ​ចាស់ៗ​ជា​ច្រើន ធម្មតា​យើង​ធុញ​ទ្រាន់​នឹង​ទុក​វា​នាំ​តែ​ចង្អៀត​ផ្ទះ ហើយ​ចង់​ប្រមូល​យក​ទៅ​បោះ​ចោល។ ប៉ុន្តែ​សម្រាប់​ស៊ីឌី​ចាស់ៗ ដែល​អ្នក​ឈប់​ប្រើ​ឬ​ខូច បើ​នៅ​សល់​កុំ​ទាន់​អាល​ចោល​អី ព្រោះ​អ្នក​អាច​យក​មក​ច្នៃ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ​សម្រាប់​ខ្ចប់​ស្ករគ្រាប់​ឬ​របស់​អ្វី​ផ្សេង​ទៀត​បាន។​

វីដេអូ​មួយ​ដែល​មាន​អ្នក​ទស្សនា​ជាង ៥៨ ម៉ឺន​នាក់ បាន​បង្ហាញ​ពី​ការ​យក​ស៊ីឌី​ចាស់ៗ​ មក​ធ្វើ​​ទម្រង់​ក្នុង​ការ​គូស​ចេញ​ជា​រង្វង់​មាន​អង្កត់​ផ្ចិត​ធំ​លើ​ប្រភេទ​ក្រដាស​ខ្ចប់​កាដូ។ ដើម្បី​ចង់​ដឹង​ពី​វិធី​ក្នុង​ការ​កែច្នៃ​សូម​រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម។

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម