ជីវិត​ស្នេហា​កាន់​តែ​ស្រស់​បំព្រង បើ​សិន​ជា​មនុស្ស​ស្រី​អាច​បញ្ឈប់​រឿង​ទាំង​អស់​នេះ

  • 2017-06-14 02:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​ស្រឡាញ់​គ្នា​ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ត្រូវ​យល់ ហើយ​គិត​មុន​នឹង​ធ្វើ​អ្វី​មួយ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ស្នេហា​របស់​អ្នក។ ដោយ​ឡែក​ដើម្បី​ឲ្យ​ជីវិត​ស្នេហា​មាន​ភាព​រីករាយ​ និង មាន​សេចក្ដី​សុខ​អ្នក​គួរ​តែ​បញ្ឈប់​រឿង​ទាំង​នេះ ៖

១. ប្រចណ្ឌ​សូម្បី​តែ​រឿង​តូច​តាច ៖ ប្រចណ្ឌ​គឺ​ជា​រឿង​ទូទៅ​របស់​មនុស្ស​ស្រី​ទៅ​ហើយ ប៉ុន្តែ​បើ​ប្រចណ្ឌ​ជ្រុល​ក៏​វា​មិន​ជួយ​អី​ដែរ​ ក្រៅ​ពី​ឈ្លោះ​គ្នា​ និង មិន​សប្បាយ​ចិត្ត​តែ​ប៉ុណ្ណោះ ដូច្នេះ​រឿង​ខ្លះ​បើ​អត់​បាន​គួរ​តែ​អត់​ទៅ។

រូបតំណាង

**២. ទាមទារ​ពេល​ពី​គាត់​ទាំង​អស់ ៖** មនុស្ស​ប្រុស​ខុស​ពី​មនុស្ស​ស្រី​បន្តិច គឺ​គាត់​ចង់​បាន​សេរីភាព​ និង ពេល​វេលា​ផ្ទាល់​ខ្លួន ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ឲ្យ​ពេល​គេ​ខ្លះ​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន។

៣. គិត​ថា​ខ្លួន​ឯង​ត្រូវ​ទាំង​អស់ ៖ កុំ​អាង​ថា​អ្នក​ជា​ស្រី​គ្រប់​យ៉ាង​អ្នក​ត្រូវ​ទាំង​អស់​នោះ បើ​សិន​ជា​អ្នក​ខុស​អ្នក​គួរ​តែ​សុំ​ទោស​ ហើយ​កុំ​រក​រឿង​បន្ថែម​ទៀត​អី ព្រោះ​គាត់​ក៏​ជា​មនុស្ស​ដូច​អ្នក​ដែរ គាត់​ក៏​ចង់​បាន​ការ​លួង​លោម​ពី​អ្នក​ដូច​គ្នា។

៤. និយាយ​រឿង​មិន​ល្អ​ប្រាប់​អ្នក​ដទៃ ៖ ស្រឡាញ់​គ្នា​មិន​គួរ​ដើរ​និយាយ​ពី​គ្នា​ទេ ទោះ​គាត់​មិន​ល្អ​ទាំង​អស់​ក៏​កុំ​ទៅ​និយាយ​រឿង​អ្នក​ទាំង​ពីរ​ទៅ​ប្រាប់​គេ ព្រោះ​គេ​មិន​អបអរ​អ្នក​នោះ​ទេ គេ​មាន​តែ​មើល​ងាយ សើច​ចំអក​ឲ្យ​អ្នក​ទៅ​វិញ ហើយ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ស្អប់​អ្នក។

រូបតំណាង

៥. រិះគន់​គ្រប់​រឿង ៖ កុំ​ថា​កុំ​ស្ដី​ឲ្យ​គាត់​គ្រប់​រឿង​គ្រប់​ពេល​អី ព្រោះ​គ្មាន​អ្នក​ណា​ចង់​ស្ដាប់​ពាក្យ​ដែល​គេ​ស្ដី​ឲ្យ​នោះ​ទេ ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​ភាសា​ និង លើក​ទឹក​ចិត្ត​គាត់​ជា​ជាង​ស្ដី​ថា​ឲ្យ​គាត់។

បើ​ថែ​បាន​អ្នក​គួរ​តែ​ថែ កុំ​ឲ្យ​ទាល់​តែ​បាត់បង់​ទើប​សោក​ស្ដាយ ព្រោះ​អ្វី​ៗ​យើង​មើល​មិន​ឃើញ​នោះ​ទេ៕

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម