ទម្លាប់​ប្លែក​ៗ តែ​ជួយ​ឲ្យ​ជីវិត​ស្នេហា​ប្ដី​ប្រពន្ធ​ជួប​ភាព​សប្បាយ​រីករាយ​រហូត

  • 2017-06-13 02:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ប្ដី​ប្រពន្ធ​គួរ​មាន​ទម្លាប់​ប្លែកៗ​ទាំង ៦ នេះ​ដែរ ដើម្បី​ជួយ​ឲ្យ​ជីវិត​ស្នេហា​គូ​ជួប​តែ​ភាព​សប្បាយ​រីករាយ​រហូត​ទៅ។ តែ​ភាព​ផ្អែមល្ហែម​ក៏​មិន​គួរ​បោះបង់​ដែរ៖

.ទម្លាប់​គេង​ដោយ​បង្រះ​ចុះ​ឡើង ឬ​ការ​គេង​ដោយ​មមើ​រំខាន​ដៃគូ៖ ប្ដី​ប្រពន្ធ​ដែល​មាន​ទម្លាប់​បែប​នេះ​ខឹង​នឹង​គ្នា​ទេ តែ​មាន​តែ​បង្អាប់​គ្នា​លេង​ដោយ​ភាព​រីករាយ​ពី​រឿង​គេង​នេះ​ទៅ​វិញ។

.ប្រាប់​ក្ដី​ស្រមៃ​ដែល​មិន​អាច​ទៅ​រួច​ឲ្យ​គ្នា​ដឹង​ទៅ​វិញ​ទៅ​មក៖ ទោះ​ដឹង​ថា​ក្ដី​ស្រមៃ​នោះ​មិន​អាច​ទៅ​រួច​ក៏​ដោយ តែ​ពេល​ភាគី​ម្ខាង​ទៀត​ឮ​គេ​ពិតជា​អស់​សំណើច​មិន​ខាន។

.ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​ផ្ទាល់​ខ្លួន​ដៃគូ៖ ដ្បិតតែ​ជា​ប្ដី​ប្រពន្ធ​ក៏​ពិត​មែន តែ​រឿង​ខ្លះ​យើង​គួរ​ធ្វើ​ល្ងង់ មិន​ដឹង​អី ទើប​ជីវិត​ស្នេហា​ទៅ​ដោយ​រលូន។

.រំលឹក​រឿង​កាលពី​អតីតកាល​ដែល​គួរឲ្យ​សំណើច៖ មុន​ពេល​ក្លាយ​ជា​ប្ដី​ប្រពន្ធ អ្នក​ទាំងពីរ​ប្រាកដ​ជា​មាន​ឋានៈ​សង្សារ​នឹង​គ្នា​ហើយ។ ដូចនេះ​អំឡុង​ពេល​នោះ​អ្នក​ទាំងពីរ​ពិតជា​បាន​ឆ្លងកាត់​រឿងរ៉ាវ​ច្រើន ចឹង​រំលឹក​តែ​ពី​រឿង​សប្បាយ​ៗ​ទៅ​បាន​ហើយ។

.ឱប​ថើប​គ្នា​ទៅវិញទៅមក៖ ប្ដី​ក៏​ដោយ ប្រពន្ធ​ក៏​ដោយ​គួរ​ឱប​ថើប​គ្នា​ដោយ​ក្ដី​នឹករលឹក ទោះ​មិន​ដែល​បែក​គ្នា​ឆ្ងាយ​ក៏​ដោយ។

.តែង​ប្រើ​ពាក្យ "good night ឬ I love you”៖ ពាក្យ​នេះ​គឺ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម មិន​អាច​ខ្វះ​គ្នា​បាន៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម