ស្អាត​ពេកហើយ! ផ្ទះ​តួ​ឈ្នានីស​រឿង "រលក​ជីវិត” នាង Noey មាន​តម្លៃ​ជាង ៨ លាន

  • 2017-06-05 03:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​មាន​ហាងឆេង​ខ្ពស់​ជា​តួ​ឈ្នានីស​នាង Noey Chotika Wongwilas ពិតជា​មាន​ភ័ព្វសំណាង​ខ្ពស់​មែន។ ព្រោះ​មិន​ត្រឹម​តែ​មាន​ស្វាមី​ជា​សេដ្ឋី​នោះ​ទេ, ការងារ​សិល្បៈ​ក៏​នៅ​​រលូន​ល្អ ហើយ​សូម្បី​​ជំនួញ​គ្រឿង​សម្អាង​​ផ្ទាល់​ខ្លួន​ក៏​​ត្រូវ​ប៉ាន់​នៅ​លើ​ទីផ្សារ​ទៀត។

​ការងារ​សិល្បៈ គួបផ្សំ​ទាំង​​មាន​ប្ដី​ជា​អ្នក​មាន​លំដាប់​សេដ្ឋី និង​​ជំនួញ​ខ្លួនឯង​បែប​នេះ​ហើយ ទើប​តារា​ស្រី​វ័យ ៣៣ ឆ្នាំ​រូប​នេះ​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​តម្លៃ​ជាង ៨ លាន​បាត​បាន។ សារព័ត៌មាន mthai ទើប​បាន​បញ្ចេញ​​តម្លៃ និង​រូបភាព​ក្នុង-ក្រៅផ្ទះ​របស់​ Noey ពិតជា​ស្រស់​ស្អាត​ដូច​ជា​វិមាន​អញ្ចឹង ដោយ​មាន​ទាំង​សួនច្បារ​ធំ​ទូលាយ,បន្ទប់​ទទួល​ភ្ញៀវ​បំពាក់​បរិក្ខារ​ទំនើប​ៗ, ផ្ទះបាយ​អម​ដោយ​ផាសុកភាព,បន្ទប់​គេងស្រឡះល្អ និង​កន្លែង​សំខាន់​ជាច្រើន​ទៀត។ ចង់​ដឹង​ថា​ផ្ទះ​តួ​ឆ្នាសឆ្នើម​ក្នុង​រឿង "រលក​ជីវិត” ស្អាត​ប៉ុណ្ណា​ទស្សនា​រូបភាព​ខាងក្រោម៖

បន្ទប់​ធ្វើការ
សួនច្បារ និង​អាងហែលទឹក
ផ្ទះបាយ និងបន្ទប់អាហារ
បន្ទប់​ទទួលភ្ញៀវ
បន្ទប់​ថ្វាយ​បង្គំ​ព្រះ
បន្ទប់គេង
ខាង​មុខ​ផ្ទះ

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម