អាហារ​ទាំង​៧​នេះ​អាច​ជួយ​យើង​បាន​យ៉ាង​ពូកែ​ពេល​វិល​មុខ

  • 2017-06-02 07:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជា​រឿង​សំខាន់​ដែល​មនុស្ស​ស្រី​យើង​គួរ​មាន​របស់​ញ៉ាំ​ខ្លះ​ត្រៀម​ទុក​ដើម្បី​​ជៀសវាង​អាការៈ​វិល​មុខ​ ឬ​មិន​ស្រួល​ខ្លួន​ ជា​ពិសេស​ពេល​មក​រដូវ​ ឬ​ពេល​ធ្វើ​ដំណើរ​ជា​ដើម។​ ខាងក្រោម​នេះ​គឺ​ជា​អាហារ​មាន​ប្រយោជន៍​៧​ប្រភេទ​ ​អាច​ជួយ​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ពេល​វិល​មុខ៖

១. ផ្លែឈើ៖ ដូច​ជា​ផ្លែ​ចេក​ ទំពាំងបាយជូរ​ ឬ​ផ្លែ​ប៉ោម​ជា​ដើម​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ និង​មាន​ប្រសិទ្ធ​ភាព​បំបាត់​អាការៈ​វិល​មុខ។

២. គ្រាប់​ធញ្ញជាតិ៖ មាន​ច្រើន​ប្រភេទ​ និង​ច្រើន​រស់​ជាតិ​សម្រាប់​ឲ្យ​ជ្រើស​រើស។​ ​

៣. បន្លែ៖ ដូច​ជា​ត្រសក់​ ឬ ការ៉ុត​ជា​ដើម។​ ពួក​វា​សុទ្ធ​តែ​អាច​ជួយ​សម្រាល​ភាព​ធេងធោង​បាន។​

៤. ទឹក​ឃ្មុំ៖ ទោះ​បី​វា​ផ្អែម​មែន​តែ​វា​ជា​អាហារ​ល្អ​បំផុត​ពេល​យើង​មាន​អារម្មណ៍​វិល​មុខ។​

៥. ភេសជ្ជ៖ វា​អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្វាង​បាន​យ៉ាង​រហ័ស។

៦. ស្ករគ្រាប់៖ ជា​អ្វី​ដែល​ស្រី​ៗ​គួរ​ដាក់​តាម​កាបូប​ជា​ប្រចាំ​។​ ជ្រើស​រើស​រស់​ជាតិ​ដែល​អ្នក​ចូលចិត្ត ហើយ​ញ៉ាំ​វា​ពេល​មាន​អារម្មណ៍​មិន​ស្រួល៕

អាន៖ ញ៉ាំ​អាហារ​ទាំង​នេះ​រៀង​រាល់​យប់​ជួយ​ឱ្យ​អ្នក​សម្រក​ក្បាល​ពោះ​ឆាប់​រហ័ស

អាន៖ រឿង​ដ៏​អស្ចារ្យ​នឹង​កើត​ឡើង​បើ​សិន​ជា​អ្នក​ញ៉ាំ​ផ្លែ​ប៊័រ​ជា​រៀង​រាល់​ថ្ងៃ

អាន៖ ចង់​ដឹង​ទេ​ ​អាហារ​អ្វី​ដែល​អាច​ញ៉ាំ​បាន​ម៉ា​សេរី​មិន​ឡើង​គីឡូ?

ប្រភព៖ fustany ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម