រូបភាព​នាង Pat Napapa បីកូនតូច​ទៅ​មើល​ប្ដី ធ្វើឲ្យ​អ្នក​លេង​អ៊ីនធឺណិត​រំជួលចិត្តគ្រប់គ្នា

  • 2017-05-30 07:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​ម្សិលមិញ​នេះ​រូបភាព​ជាច្រើន​របស់​តារា​សម្ដែង​ថៃ​នាង Pat Napapa ពរ​កូនទៅ​មើល​ស្វាមី​បាន​ធ្វើឲ្យ​កក្រើក​អ្នក​លេង​អ៊ីនធឺណិត។ Pat បាន​បីកូន​ប្រុសតូច​ទៅ​ឈរ​រង់ចាំ​ស្ដាប់​ការ​សួរ​ចម្លើយ​របស់​ស្វាមី​លោក Benz Racing ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្ដីក្ដាំ​គ្រឿងញៀន និង​ការ​លាង​លុយ​កង្វក់។ ទោះ​ជា​យ៉ាង​ណា​ខាង​ប៉ូលិស​បាន​សម្រេចចិត្ត​​ឃុំ​ខ្លួន​ស្វាមី​នាង ដោយ​រង់ចាំ​ការ​បញ្ជូន​ខ្លួន​ទៅ​ដោះស្រាយ​ក្តី​នៅ​តុលាការ​វិញ។ អ្នក​គាំទ្រនាង​បាន​ផ្ញើសារ​លើក​ទឹកចិត្ត ក៏​ដូចជា​ជូនពរ​ឲ្យ​រឹងមាំ​ក្រោយ​បាន​ឃើញ​រូប​ទាំង​នោះ។

បើ​និយាយ​ពី​រូប​សម្រស់​ស្រី​វ័យ ៣១ រូប​នេះ​ពិតជា​ស្រស់​ស្អាត​ណាស់ តែ​ខ្សែ​ជីវិត​វិញ Pat ដូច​មិន​សូវ​ល្អ​សោះ​ដោយ​ឪពុក​បាន​ស្លាប់ រីឯ​ម្ដាយ​ពិការ និង​មាន​បងស្រី​មាន​ជំងឺ​រ៉ាំរ៉ៃ​ទៀត។ ចំណែក​មុន​ពេល​មាន​ស្វាមី​នាង​ក៏​ធ្លាប់​មាន​បញ្ហា​ជាមួយ​សង្សារ ហើយ​ក្រោយ​នាង​ឆ្លង​ទន្លេ​បែរជា​ស្វាមី និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​រហូត​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ថែម​តែង​មាន​បន្ទុក​កូន​ថែ​កូន​ប្រុស​វ័យ មិន​ទាន់ ១ ឆ្នាំ​តែ​ម្នាក់ឯង​ទៀត៕

ស្វាមីនាង Pat ពាក់អាវដៃវែង

ប្រភព៖ Nine ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម