តើ​គួរ​ចំណាយ​ពេល​បែប​ណា​ឱ្យ​មាន​តម្លៃ​មុន​ពេល​បញ្ចប់​ការ​សិក្សា?

  • 2017-05-25 10:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជិត​ដល់​ពេល​បញ្ចប់​ការ​សិក្សា​ហើយ ​អ្នក​អាច​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា នឹក​អនុស្សាវរីយ៍​ចាស់​ៗ​និង​ពេល​វេលា​រីក​រាយ​ជាមួយ​មិត្ត​ភក្តិ​កន្លង​មក ​។ ​អ៊ីចឹង​គួរ​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​យ៉ាង​ម៉េច​ ឱ្យ​មាន​តម្លៃ​មុន​នឹង​ឈាន​ជើង​ចាក​ចេញ​ពី​ទ្រនំ​ផ្តល់​ចំណេះ​ដឹង​មួយ​នេះ​ ?

១​. ធ្វើ​សកម្មភាព​សប្បុរស​ធម៌​៖ ​អ្នក​អាច​បរិច្ចាគ​ជា​ថវិកា​ ឬ​សម្ភារៈ​ផ្សេង​ៗ​ដើម្បី​បម្រើ​ដល់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​សាលា ​ព្រោះ​វា​អាច​បន្សល់​ជា​អនុស្សាវរីរយ៍​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ ​។

២​. ចែក​រំលែក​បទ​ពិសោធន៍​៖ ក្នុង​នាម​ជា​សិស្ស​ច្បង​ដែល​ត្រៀម​បញ្ចប់​ការ​សិក្សា​ អ្នក​គួរ​តែ​ចែក​រំលែក​បទ​ពិសោធន៍​ឱ្យ​សិស្ស​ប្អូន​បាន​ដឹង ​ជា​ពិសេស​អំពី​គន្លឹះ​ព្រម​ទាំង​ការ​ជម្នះ​ឧបសគ្គ​នា​នា ដែល​កើត​មាន​ក្នុង​អំលុង​ពេល​នៃ​ការ​សិក្សា ​។

៣​. ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មិត្ត​ចាស់​៖ ​ក្នុង​រយៈ​ពេល​នៃ​ការ​សិក្សា ​អ្នក​អាច​នឹង​មិន​សូវ​ខ្វល់​ខ្វាយ​ជាមួយ​មិត្ត​ចាស់​ទេ​ ពេល​ខ្លះ​យើង​រៀន​ថ្នាក់​ខុស​គ្នា​បាន​ត្រឹម​តែ​ដើរ​កាត់​ហើយ​ញញឹម​ដាក់​គ្នា​តែ​ប៉ុណ្ណោះ ​។ ​ដូច្នេះ​អ្នក​គួរ​ផ្តល់​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​ពួក​គេ​សារ​ជា​ថ្មី តាម​រយៈ​ការ​ដើរ​កម្សាន្ត​ឬ​ជប់​លៀង ​។

៤​. ជួប​ជុំ​ជាមួយ​គ្រូ៖ អ្នក​និង​មិត្ត​រួម​ថ្នាក់​ អាច​រៀប​ចំ​ពិធី​ជួប​ជុំ​សម្រាប់​លោក​គ្រូ​អ្នក​គ្រូ​ដែល​ធ្លាប់​បង្រៀន ​ដើម្បី​ជា​ការ​ដឹង​គុណ​ពួក​គាត់​។

៥​. ផ្លាស់​ប្តូរ​បរិយា​កាស​រីករាយ​៖ ​អាច​រៀប​ចំ​ជា​ពិធី​ជប់​លៀង​ជាមួយ​មិត្ត​ភក្តិ​ ឬ​ទៅ​កន្លែង​ណា​លំហែ​កាយ​មុន​បញ្ចប់​ឆ្នាំ​សិក្សា​ ៕

ប្រភព៖ Womanitely ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម