Miley Cyrus ច្រៀង​​​ឧទ្ទិស​ជូន​អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែកនៅ​អង់គ្លេស​ (​មាន​វីដេអូ)

  • 2017-05-25 08:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ដឹង​ដំណឹង​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​តារា​ចម្រៀង​ល្បី Ariana Grande​ នៅ​ទី​ក្រុង​ Manchester ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​។​ មាន​ជន​រង​គ្រោះ​ដល់​ទៅ​២២​នាក់​បាន​ស្លាប់​ និង​ជា​ច្រើន​ទៀត​រង​របួស។

ប្រជាជន​ និង​តារា​ល្បី​ៗ​ជា​ច្រើន​បាន​ផ្ញើ​សារ​រំលែក​ទុក​ក្នុង​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នេះ​ដោយ​រួម​មាន​ទាំង​​ Miley Cyrus ផង​ដែរ។​ នាង​បាន​​ផុស​រូប​នាង​ថត​ជាមួយ​ Ariana Grande លើ​បណ្ដាញ​ Instagram ព្រម​ទាំង​បាន​ច្រៀង​បទ​ថ្មី​របស់​នាង​​ក្នុង​កម្មវិធី The Voice ​​កាល​ពី​ម្សិលមិញ​ដែល​មាន​ចំណង​ជើង​ថា​ Malibu ដើម្បី​ឧទ្ទិស​ទៅ​អ្នក​ស្លាប់​ផង​ដែរ។

តោះ​ ទៅ​មើល​វីដេអូ​ចម្រៀង​ Miley Cyrus ទាំង​អស់​គ្នា​!

អាន៖ តារា​ស្រី​ថៃ​ណា​ខ្លះ​លេច​ធ្លោ​ក្នុង​ពាក់​កណ្តាល​ឆ្នាំ ​២០១៧

អាន៖ តួស្រី​រឿង "F4" Han Chae Young ទោះ​វ័យ​ក្បែរ ៤០ តែ​រាង​វិញ​មិន​បាច់​និយាយ

អាន​៖ តោះ​មក​ដឹង​ជីវ​ប្រវត្តិ​ខ្លះ​ៗ​របស់​តារា​ស្រី​ថៃ ​Kimberley

ប្រភព៖ elitedaily ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម