តួស្រី​រឿង "F4" Han Chae Young ទោះ​វ័យ​ក្បែរ ៤០ តែ​រាង​វិញ​មិន​បាច់​និយាយ

  • 2017-05-09 02:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Han Chae Young តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី ព្រម​ជាមួយ​ក្បាលពោះ​សាច់ដុំ​កង់​ៗ បើ​ទោះ​ជា​មាន​វ័យ​ជិត ៤០ ឆ្នាំ​ហើយ​ក៏​ដោយ។

អ្នកម្ដាយ​កូន​មួយ​រូប​នេះត្រូវ​បាន​គេ​ចាត់​ទុក​ជា "តុក្កតា Barbie" ព្រោះតែ​មាន​មុខមាត់ និង​រូបរាង​សិចស៊ី​ឥត​ទាស់ ហើយ​ឥឡូវ​តារា​វ័យ ៣៦ ឆ្នាំ​​ខាង​លើ បាន​វិវឌ្ឍ​ផ្នែក​រាងកាយ​កាន់តែ​ស្អាត​ថែម​ទៀត ដោយសារ​តែ​ក្បាលពោះ​មាន 6 pake ធ្វើឲ្យ​ស្រី​ៗ​ដទៃ​ច្រណែន​នឹង​ដង​ខ្លួន​ដ៏​អស្ចារ្យ​របស់​នាង។ នៅ​ពេល​មាន​គេ​សួរ​ថា "តើ​ធ្វើ​ដូចម្ដេច​ទើប​នាង​មាន​រាង​បែប​នេះ?” តួ​ស្រី​ក្នុង​រឿង " Boys Over Flowers ” បាន​ឲ្យ​ដឹង​ថា​នាង​មិន​ជា​តម​អាហារ​អី​ប៉ុន្មាន​ឡើយ តែ​ផ្ដោត​សំខាន់​លើ​ការ​ហាត់ប្រាណ​ប៉ុណ្ណោះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម