មិន​ប្រាប់​ក៏​ដឹង ​កាយវិការទាំង ៥ នេះ បញ្ជាក់ថា​សង្សារ​មិន​ដែល​ស្រលាញ់​យើង​ឡើយ

  • 2017-05-25 03:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​សង្សារ​នឹង​គ្នា តែ​មិន​ប្រាកដ​ថាគេ​​ស្រលាញ់​គ្នា​ទេ ព្រោះបុរស​ខ្លះចង់​បាន​​ប្រយោជន៍​អ្វី​មួយ​ទើប​​ព្រម​​ទទួល​យក​ងារ​នេះ​ទៅ។ សញ្ញា​ទាំង ៦ នេះ​ទោះ​មិន​ប្រាប់​ក៏​ដឹង​ដែរ​ថា គេ​មិន​បាន​ស្រលាញ់​យើង​ឡើយ៖

១.មិន​ធ្លាប់​មើល​ឲ្យ​ចំ​​ភ្នែក​យើង

បាន​ជា​គេ​មិន​ហ៊ាន​សម្លឹង​ឲ្យ​ចំ​កែវ​ភ្នែក​យើង។ ព្រោះ​ថា​ភ្នែក​មិន​អាច​លាក់បាំង​អ្វី​បាន​ឡើយ ហើយ​មនុស្ស​ដែល​ស្រលាញ់​គ្នា​ពិត​ ពេលកែវ​ភ្នែកប្រទាក់​​គ្នា​នឹង​ពោរពេញ​ដោយ​ពន្លឺ និង​មាន​ភាព​ទន់ភ្លន់។

រូបតំណាង

**២.និយាយ​ដោះសា​គ្រប់​ពេល**

មិន​ថា​ខក​ណាត់ និង​មាន​បញ្ហា​អ្វី​ទេ គាត់​តែង​និយាយ​ដោះសា​យក​រួច​ខ្លួន​ជានិច្ច ដោយ​មិន​ដែល​ចេះ​ទទួល​យក​កំហុស​សោះ នោះ​បញ្ជាក់​បាន​ថា​គាត់​គ្មាន​ចិត្ត​ស្មោះត្រង់​នឹង​យើង​ទេ។

៣.ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ​ច្រើន​ជាង​យើង

យើង​ជា​សង្សារ តែ​គេ​បែរ​ជា​ចំណាយ​ពេល​នៅ ឬ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ច្រើន​ជាង​យើង ហើយ​ពេល​ខ្លះ​ទៀត​បែរ​ជា​ទុក​យើង​ចោល ដើម្បី​មិត្ត។ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​យើង​គ្មាន​តម្លៃ​សម្រាប់​គេ​ឡើយ ហើយ​មនុស្ស​ស្រលាញ់​គ្នា​គេ​មិន​ធ្វើ​រឿង​បែប​នេះ​ដែរ។

៤.មិន​ធ្លាប់​បាន​ស្ដាប់​ពាក្យ​ផ្អែមល្ហែម

តាំង​ពី​មាន​ឈ្មោះ​ជា​សង្សារ​នឹង​គ្នា​ពេលណា​មក យើង​មិន​ឮ​មិត្ត​ប្រុស​និយាយ​ពាក្យ​ផ្អែមល្ហែម​ដូច​គូ​គេ​សោះ នេះ​ជា​សញ្ញា​បញ្ជាក់​បាន​ថា យើង​មិនមែន​មនុស្ស​ដែល​គេ​ស្រលាញ់​ឡើយ។ ព្រោះ​បើ​មនុស្ស​ប្រុស​គេ​ស្រលាញ់​មែន ទោះ​ជា​មិន​ចេះ sweet គ្រប់​ពេល តែ​ក៏​មិន​និយាយ​គំរោះគំរើយ​ដាក់​គ្រប់​ពេល​ដែរ។

រូបតំណាង

៥.ត្រឹម​មនុស្ស​កំដរ​អផ្សុក

ពេល​សប្បាយ​រីករាយ​គេ​ទៅ​រក​មិត្តភ័ក្ដិ តែ​ពេល​កើត​ទុក្ខ ឬ​មាន​បញ្ហា​អ្វី​មួយ​គេ​តែង​តែ​មក​រក​យើង​ជួយ និង​ឲ្យ​យើង​កំដរ​ប៉ុណ្ណោះ។ នេះ​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​ជា​ជម្រើស​ចុងក្រោយ​របស់​គេ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម