ស្រី​ៗ​គួរ​ចំណាំ​ បើ​មិត្ត​ប្រុស​មាន​សញ្ញា​ទាំង​នេះ​​ គេ​គ្មាន​ថ្ងៃ​ចង់​រៀប​ការ​ជាមួយ​យើង​ទេ

  • 2017-04-29 07:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​ស្ត្រី​ណា​ចង់​មាន​សម្ពន្ធភាព​ត្រឹម​ជា​សង្សារ​រាប់​ឆ្នាំ​ដោយ​មិន​ចង់​រៀប​ការ​មាន​អនាគត​នោះ​ទេ​ តែ​វា​អាច​ជា​រឿង​ពិបាក​បើ​មិត្ត​ប្រុស​​ចេះ​តែ​​ពន្យារ​ពេល។ វា​អាច​ទៅ​រួច​ដែល​ថា​គាត់​គ្មាន​ចិត្ត​ចង់​រៀប​ការ​ជាមួយ​យើង​ទេ​។ ចំណុច​ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​​អាច​កត់​សម្គាល់​បាន៖

១. តែង​ពន្យារ​ពេល​ម្ដង​ជា​ពីរ​ដង៖​ ពាក្យ​ «បង​ស្រឡាញ់​អូន» ​ប្រហែល​ចេញ​ពី​មាត់​គាត់​ញឹកញយ​​ តែ​បើ​រឿង​រៀប​ការ​​បែរ​ជា​ផ្ទុយ​ទៅ​វិញ។​ ចេះ​តែ​និយាយ​ថា​ចាំ​ពេល​នេះ​ ឬ​ពេល​នោះ​ឥត​ឈប់​។

២. យើង​មិន​ដែល​បាន​ជួប​គ្រួសារ​ខាង​គាត់​សោះ៖ បើ​ពិត​ជា​ស្នេហា​​ច្បាស់​លាស់​មែន​ ​គាត់​គួរ​តែ​គ្មាន​បញ្ហា​ក្នុង​ការ​ណែនាំ​យើង​ឲ្យ​គ្រួសារ​គាត់​ស្គាល់​ទេ។​

៣. ពេល​ណែនាំ​​យើង​ទៅ​នរណា​ម្នាក់​ គាត់​​មិន​និយាយ​ពី​ទំនាក់ទំនង​ទេ៖ ឧទាហរណ៍​ពេល​ជួប​មិត្ត​ភក្ដិ​ ឬ អ្នក​ស្គាល់​គាត់​តាម​ទី​សាធារណៈ​ គាត់​ដូច​ជា​មិន​ចង់​ឲ្យ​គេ​ដឹង​ពី​ទំនាក់ទំនង​នេះ​ទេ​ ហើយ​ប្រហែល​ណែនាំ​ត្រឹម​ឈ្មោះ​យើង​​ប៉ុណ្ណោះ។

៤.​ មិន​ខ្វល់​ចង់​ជួប​មិត្តភ័ក្ដិ​ ឬ​គ្រួសារ​យើង៖ ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ស្រឡាញ់​គ្នា​ច្បាស់​លាស់​ដែល​តែង​ចង់​ស្គាល់​សាច់ញាតិ​​គ្នា​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​បើ​គាត់​​មិន​ខ្វល់​រឿង​នេះ​ យើង​ក៏​គួរ​ត្រៀម​ចិត្ត​ហើយ។

៥. ​មិន​ដែល​មាន​​មុខ​យើង​ពេល​​បង្ហោះ​រូប​​ម្ដង​ៗ៖ មិន​ថា​ Facebook ឬ Instagram គាត់​ដូច​ជា​ព្យាយាម​ជៀស​វាង​មិន​ឲ្យ​គេ​ដឹង​ពី​គាត់​នឹង​យើង​សោះ ជា​ពិសេស​គឺ​មិត្តភ័ក្ដិ​ស្រីៗ​គាត់​តែ​ម្ដង។​

៦. ឲ្យ​តែ​និយាយ​ដល់​រៀប​ការ​ គាត់​ចេះ​តែ​បង្វែរ​ដាន៖ វា​ជា​ការ​បញ្ចេញ​ឲ្យ​ដឹង​ថា​គាត់​មិន​ចង់​ខ្វល់​រឿង​នេះទេ។​ ​

ដូចនេះ​ស្រីៗ បើ​​ឃើញ​ចំណុច​ទាំង​នេះ​ វា​ជា​ការ​បញ្ជាក់​​ច្បាស់​ហើយ​ថា​គាត់​គ្មាន​ចិត្ត​ចង់​រៀប​ការ​ជាមួយ​យើង​ទេ​។​ ​គួរ​​​តែ​ដល់​ពេល​សម្រេច​ចិត្ត​​ហើយ​ថា​បន្ត​ ឬ មិន​បន្ត៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម