ឡូយ! ស្រី​ៗ​កុំ​ភ្លេច​ធ្វើ​កាយ​វិការ​​ដៃ​ទាំង​​នេះ​បើ​ចង់​​បាន​រូប​ថត​ស្អាត

  • 2017-04-21 12:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​របៀប​ថត​រូប​ស្អាត​ទេ? ចម្លើយ​ ១០០%​ ប្រាកដ​ជា​ចង់​ហើយ​ ព្រោះ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ធ្វើ​កាយ​វិការ​មិន​សម ឬ មិន​ដឹង​ធ្វើ​ស្ទីល​អ្វី​ឲ្យ​ថ្មី​សោះ។ តោះ! ឥឡូវ​មក​មើល​ទម្រង់​ថត​រូប​ខាង​ក្រោម​នេះ​មើល៍៖

១. ដាក់​ដៃ​ច្រត់​ចង្កេះ៖ បើ​ដាក់​ខ្នង​ដៃ​ទល់​ចង្កេះ​ អ្នក​នឹង​មើល​ទៅ​កាច​ ហើយ​​ដូច​កំពុង​ខឹង​អ្វី​មួយ។​ គួរ​ដាក់​ម្រាម​ដៃ​មក​មុខ​ បង្ហាញ​ក្រចក​ដៃ​ និង​លើក​ក​ឡើង​បន្តិច​ទើប​ឃើញ​ប្លែក​​ស្អាត។

២. កុំ​ច្របាច់​ចង្កេះ៖ ព្រោះ​វា​ធ្វើ​ឲ្យ​​រមូល​​សាច់​អាវ​​មើល​ទៅ​មិន​ស្អាត។​

៣. តម្រង់​ភ្នែក​ទៅ​តាម​កាយ​វិការ​ដៃ​៖ ហើយ​គួរ​ដាក់​ដៃ​​ជា​លក្ខណៈ​ធម្មជាតិ​ ​ជៀស​វាង​​តម្រង់​កែង​ដៃ​ចំ​កាមេរ៉ា​។

៤. យក​ដៃ​ប៉ះ​ថ្ពាល់​សើៗ​បាន​ហើយ៖ បង្ហាញ​ក្រចក​ដៃ​ព្រម​ទាំង​ចំហ​មាត់​បន្តិច មើល​ទៅ​ពិត​ជា​ទាក់ទាញ។​

៥. កុំ​សណ្ដូក​ដៃ​គ្មាន​កាយ​វិការ​សោះ៖ យក​ដៃ​មួយ​ច្រត់​ចង្កេះ​ និង​ផ្អៀង​ក្បាល​បន្តិច។ រូប​បែប​នេះ​បើ​បាន​ដាក់​ Profile​ ដឹង​តែ​ស្អាត​ម៉ង។​

៦. កុំ​ប្រឹង​បើក​ភ្នែក​ធំៗ​៖ គ្រាន់​តែ​បើក​ធម្មតា​ ផ្អៀង​ក្បាល​បន្តិច​ និង​យក​ម្រាម​ដៃ​ប៉ះ​ថ្ពាល់​ជា​ការ​ស្រេច។​

៧.​ កុំ​ធ្វើ​ភ្នែក​ព្រឹមៗ៖ ភ្នែក​ធម្មជាតិ​របស់​អ្នក​គឺ​ស្អាត​ហើយ។​

៨. កុំ​យក​ដៃ​បាំង​មុខ​

៩. កុំ​យក​ដៃ​បិទ​កន្លែង​សំខាន់៖ កន្លែង​ដែល​ទាក់​ទាញ​ដូច​ជា​ចង្កេះ​គួរ​តែ​បង្ហាញ​ទើប​ស្អាត។​

១០. កុំ​សម្លក់៖ ​វា​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ធំ​ហើយ​មើល​ទៅ​មិន​រោះរាយ​។​

១១. មិន​ចាំ​បាច់​លើក​ចង្កា​ខ្ពស់​ពេក​ទេ

១២. គួរ​ដាក់​ម្រាម​ដៃ​ធម្មតា​ជា​និច្ច

១៣. ពេល​ថត​មួយ​ជំហរ​ មិន​ចាំ​បាច់​បន្ទន់​ខ្លួន​ទេ៖ ព្រោះ​មើល​ទៅ​មិន​​​ធម្មជាតិ​ទាល់​តែ​សោះ។

១៤. រូប​មួយ​ជំហរ​ម្យ៉ាង​ទៀត​៖​ គួរ​បន្ទន់​ខ្លួន​ដូច​អក្សរ​ 'S' ទម្លាក់​ទម្ងន់​លើ​ជើង​ម្ខាង​ ធ្វើ​ដៃ​ធម្មតា​ និង​លើក​ចង្កា​បន្តិច​៕ ​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម