នារី​ៗគួរ​​កុំ​ទាន់​រៀប​ការ ​បើ​នៅ​មាន​ចំណុច​ទាំង​នេះ

  • 2017-04-21 07:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ភក្ដិភាគ​ច្រើន​​រៀប​ការអស់​ហើយ​ ចំណែក​ឪពុក​ម្ដាយ​ក៏​ចេះ​តែ​ជំរុញ​ទៀត​ តើ​យើង​គួរ​រៀប​ការ​ដែរ​ទេ? សម្រាប់​​សុភាព​នារី​ទាំង​ឡាយ​ បើ​ខ្លួន​មិន​ទាន់​បញ្ឈប់​រឿង​ខាង​ក្រោម​នេះ​ទេ​ គួរ​តែ​កុំ​ទាន់​រៀប​ការ​អី!

រូបតំណាង

**១. មិន​ទុក​ចិត្ត​គេ៖** បុរស​ដែល​យើង​ត្រូវ​រៀប​ការ​គួរ​តែ​ជា​មនុស្ស​ដែល​យើង​ទុក​ចិត្ត​បំផុត​។ បើ​នៅ​មាន​ចម្ងល់​ ឬ អ្វី​មិន​ទុក​ចិត្ត​គ្នា​ យល់​ល្អ​គួរ​ជម្រះ​វា​ឲ្យ​អស់​សិន​ចាំ​ឈាន​ដល់​ការ​រៀប​ការ។​ ​​​

២. មិន​ចុះ​សម្រុង​ជាមួយ​គ្រួសារ​ខាង​ប្រុស៖ យើង​ដឹង​ហើយ​ថា​បន្ទាប់​ពី​ការ​ហើយយើង​និង​គេ​គឺជា​សមាជិក​គ្រួសារ​តែ​មួយ។ បើ​មាន​បញ្ហា​អ្វី​ ដាច់​ខាត​ត្រូវ​​ដោះស្រាយ​ឲ្យ​ជ្រះ​ស្រលះ​មុន​ពេល​​​ក្រាប​ក្បាល​ដល់​កន្ទេល។​

៤. មិន​ចូលចិត្ត​ចែក​រំលែក៖ មាន​ទេ​ទម្លាប់​បែប​នេះ? រៀប​ការ​គឺ​ជា​រឿង​ធំ​ ហើយ​​យើង​ត្រូវ​​ចែក​រំលែក​រឿង​គ្រប់​យ៉ាង​ជាមួយ​ដៃគូ​របស់​យើង។ បើ​មាន​អារម្មណ៍​មិន​ចូលចិត្ត​ចែក​រំលែក​អី​បែប​នេះ​​ ហើយ​ចង់​រក្សា​ការ​សម្ងាត់​ផ្ទាល់​ខ្លួន​នោះ​ តើ​យើង​អាច​លះបង់​សម្រាប់​ដៃ​គូ​យ៉ាង​ម៉េច​កើត?​

៥. ចូលចិត្ត​រស់​ម្នាក់​ឯង៖ បន្ទាប់​ពី​រៀប​ការ​ហើយ​ តិច​ឬ​ច្រើន​ ប្ដី​ប្រាកដ​ជា​ចង់​ឲ្យ​យើង​ចំណាយ​ពេល​ជាមួយ​គេ។ សួរ​ខ្លួន​ឯង​សិន​ថា​យើង​អាច​ទទួល​យក​ទេ បើ​យើង​ចូល​ចិត្ត​នៅ​តែ​ឯង​បែប​នេះ?

រូបតំណាង

៦. មិន​ហ៊ាន​ប្ដេជ្ញា​ចិត្ត​៖ តែង​ខ្លាច​​ការ​សន្យា​ព្រោះ​​បារម្ភ​ថា​​ធ្វើ​មិន​បាន។ ក្នុង​ជីវិត​ប្ដី​ប្រពន្ធ​ ចំណុច​នេះ​គឺ​ជា​រឿង​សំខាន់​បំផុត​។ ការ​លះបង់​ និង​ប្ដេជ្ញា​ចិត្ត​​ជាមួយ​គ្នា​គឺ​ជា​ឈ្នាន់​ដើម្បី​ទទួល​សុភមង្គល។

៧. ចូលចិត្ត​សេរីភាព៖ ហើយ​មិន​ចូល​ចិត្ត​មាន​ទំនួល​ខុស​ត្រូវ​អ្វី​ទេ។​ ទោះ​យ៉ាង​ណា​ ​បន្ទាប់​ពី​ការ​ហើយ យើង​មិន​អាច​​ធ្វើ​អ្វី​តាម​ចិត្ត​ដូច​មុន​​ឡើយ។ ​ការ​ទទួល​ខុស​ត្រូវ​នឹង​ធ្លាក់​មក​ ហើយ​យើង​ក៏​ត្រូវ​ដោះស្រាយ​រឿង​ជា​ច្រើន​ដែរ។​

ដូចនេះ​បើ​​គិត​ថា​មិន​ទាន់​​​រួច​រាល់​ យើង​គួរ​ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​បន្ថែម​សិន​ តែ​បើ​គិត​ថា​អ្វី​ៗ​គ្រប់​យ៉ាង​រៀបរយ​ហើយ​ យើង​អាច​ឈាន​ចូល​ដំណាក់​កាល​សំខាន់​នោះ​ហើយ៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម