៥យ៉ាង​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ ភ្លឺរលោង​ ​រហ័ស​ទាន់​ចិត្ត

  • 2017-04-21 06:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​យើង​ម្នាក់​ៗ​សុទ្ធ​តែ​ចង់​បាន​សក់​ស្អាត​ភ្លឺ​រលោង​ តែ​ចំណុច​សំខាន់​ មិន​ទាន់​ដឹង​តិច​និច​​ថែរក្សា​សក់​ខ្លួន​ឯង​នោះ​ទេ។​ ៥​ចំណុច​ខាង​ក្រោម​នេះ​អាច​ជួយ​មិត្ត​នារីយើង​មានសក់ស្អាត ភ្លឺរលោង​ ៖

១.​មិន​ត្រូវ​កៀប កិ​ប មូរ ឬ​អ៊ុតសក់​ច្រើន​ទេ៖ បើ​សក់​ប៉ះ​ធាតុ​ក្តៅ​ច្រើន វា​អាច​ធ្វើ​ឱ្យ​ខូច​យ៉ាង​ងាយ​ពិសេស ​ត្រូវតែ​ផ្លុំ​សក់​ឱ្យ​ស្ងួត​សិន ទើប​អាច​ធ្វើ​ម៉ូដសក់​ផ្សេងៗ​បាន មិន​ត្រូវ​ធ្វើ​ពេល​សក់​កំពុង​សើម​ទេ​។ ​​ ២.ជៀស​វាង​ការ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ញឹកញាប់៖ នៅ​ពេល​កក់​សក់​រួច​គួរ​ជៀសវាង​ការ​ផ្លុំ​ដោយ​ម៉ាស៊ីន​ញឹក​ញាប់ ព្រោះ​កម្ដៅ​ពី​ម៉ាស៊ីន​នឹង​ធ្វើឲ្យ​សក់បែក​ពណ៌​ ជា​ពិសេស​សក់​នឹង​ស្រួយ​បែក​ចុង​ ឬ​សក់​ងាប់​ជាដើម។​ អ្នក​អាច​យក​កន្សែង​មក​ជូត​ឲ្យ​ស្រក់​ទឹក​ពី​សក់​អស់ ​និង​ផ្លុំ​ដោយ​កង្ហារ​ជំនួស​វិញ។

៣.សម្អាត​ឧបករណ៍​ធ្វើ​ម៉ូដ​សក់៖ អ្នក​ត្រូវ​សម្អាត​ឧបករណ៍​ធ្វើ​ម៉ូដ​សក់ ​ដែល​ក្នុងនោះ​មានដូចជា​ក្រាស់​សិត​សក់​ដែលជា​បណ្ដុំ​នៃ​មេរោគ​ និងបាក់តេរី​នៅ​តោង​ទាម​នៅលើ​វា​ជា​ច្រើន។

​៤.យកចិត្តទុកដាក់​ចំពោះ​របប​អាហារ៖ ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ​ដូចជា​បន្លែ​ផ្លែឈើ និង​កុំ​ទទួលទាន​អាហារ​កំប៉ុង​ច្រើនពេក។

៥.ប្រើ​វីតាមីន​ជំនួយ​សក់៖ បើ​សិន​ជា​មិន​សូវ​មាន​ពេល និង​ចង់​បាន​លទ្ធ​ផល​ឆាប់​រហ័ស គួរ​ប្រើ​វីតាមីន​ជំនួយ​សក់។ កញ្ញា​សូម​ណែនាំ​វីតា​មីន​សក់​ភើ​ហ្វិក​ឃែ​រជា​​ប្រភេទ​គ្រាប់​ មាន​កំប៉ុង​ និង​​បន្ទះ មាន​៣ពណ៌។

ពណ៌​មាស​៖ សម្រាប់​សក់​ទូទៅ វា​អាច​ថែរក្សា​សរសៃសក់​គ្រប់​ប្រភេទ​ឲ្យ​លូតលាស់​បាន​ល្អ​ និង​ទន់​រលោង​បែប​ធម្មជាតិ។

ពណ៌ស្វាយ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ប្ដូរ​ពណ៌​សក់​​ញឹក​ញាប់​ ដែល​អាច​ជួយ​ឲ្យ​សក់​មាន​សភាព​ភ្លឺរលោង។

ពណ៌​ផ្កាឈូក៖ សម្រាប់​អ្នក​និយម​កៀបសក់ ដែល​មាន​ប្រសិទ្ធភាព ថែរក្សា​ ព្យាបាល​និង​ចិញ្ចឹម​កោសិកា​សក់​ខូច​ឲ្យ​រស់​ឡើង​វិញ។

វីតាមីន​ភើហ្វិក​ឃែរ ផ្សំ​ឡើង​តាម​រូបមន្ត​ធម្មជាតិ​ចម្រាញ់​ចេញ​ពី​ប្រេង​គ្រាប់​ធញ្ញជាតិ ៣ ប្រភេទ​ដែល​ល្បី​ខ្លាំង​ខាង​ជំនួយ​សរសៃ​សក់៖

ប្រេង Argan (Argan Oil)៖ ប្រេង​នេះ​សម្បូរ​វីតាមីន​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សំណើម។ អាស៊ីត​ខ្លាញ់​ចាំបាច់​នៃ​ប្រេង Argan ជួយ​ឲ្យ​ពង្រឹង​ប្រូតេអ៊ីន​សរសៃ​សក់​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ​រលាស់​ជាង​មុន។

ប្រេង​ផ្លែ​ប៊ើរ (Avocado Oil)៖ ប្រេង​ផ្លែ​ប៊ើរ មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក និង​សក់ ហើយ​ថែម​ទាំង​អាច​ជំរុញ​ដល់​ការ​លូតលាស់​របស់​សរសៃ​សក់​ថែម​ទៀត​ផង។ ផ្លែ​ប៊ើរ​មាន​ប្រូតេអ៊ីន​ចាំបាច់ និង​ខ្លាញ់​មិន​រលាយ​មាន​ស្ដេរ៉ូលីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដូចជា វីតាមីន A, D, E ព្រម​ទាំង​លីស៊ីទីន និង​ប៉ូតាស្យូម។

ប្រេង​សណ្ដែក Macadamia (Macadamia Oil)៖ សារធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សណ្ដែក Macadamia គឺ​ជា​ប្រភេទ​អាហារ​បំប៉ន​ផ្សំ​ពី​រុក្ខជាតិ។ សណ្ដែក Macadamia មាន​វីតាមីន B ខ្ពស់ វីតាមីន B1, B6 និង​ប៉ូតាស្យូម ដែល​ផ្ដើម​សំណើម​ល្អ​បំផុត​សម្រាប់​សរសៃ​សក់៕

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម