មនុស្ស​បែក​គ្នា​ហើយ​អាច​ជួប​គ្នា​វិញ​បាន​ទេ?

  • 2017-04-21 04:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​រ៉ាវ​កន្លង​ផុត​ទៅ​យូរ​​ហើយ​ ប៉ុន្តែ​អារម្មណ៍​នៅ​តែ​ដិតដាម​ ហើយ​រឹត​តែ​មិន​អាច​បំភ្លេច​មនុស្ស​ដែល​ធ្លាប់​ស្រឡាញ់ មនុស្ស​ដែល​ធ្លាប់​ក្បែរ។ ទោះ​បី​ពេល​វេលា​ដើរ​ទៅ​មុខ​ តែ​ការ​ឈឺ​ចាប់​នៅ​តែ​មាន​ ទឹក​ភ្នែក​ក៏​នៅ​តែ​ស្រក់​ពេល​ដែល​នឹក​ឃើញ​ ព្រោះ​អារម្មណ៍​ស្រឡាញ់​នៅ​តែ​មាន​ ក្ដី​នឹក​រលឹក​នៅ​តែ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល។

តើ​មនុស្ស​ដែល​បែក​គ្នា​ហើយ​អាច​ជួប​គ្នា​វិញ​បាន​ទេ?

គីមឡេង ៖ « វា​ពិបាក​ណាស់​ ពេល​ដែល​បែក​គ្នា​ហើយ​ចង់​ត្រូវ​គ្នា​វិញ​ ទោះ​ពេល​ខ្លះ​នៅ​ស្រឡាញ់​នៅ​នឹក​ ប៉ុន្តែ​នៅ​តែ​ពិបាក​ក្នុង​ការ​ត្រឡប់​ ព្រោះ​ដូច​ដែល​គេ​ធ្លាប់​និយាយ​អីចឹង​ កែវ​ដែល​បែក​ហើយ​ ទោះ​ផ្គុំ​វិញ​ក៏​មិន​ដូច​ដើម​ដែរ។»

យូណា ៖ « ជួប​គ្នា​វិញ​បាន​ បើ​សិន​ជា​យើង​នៅ​តែ​ស្រឡាញ់​គ្នា​ ហើយ​មាន​រឿង​តិចតួច ប៉ុន្តែ​បើ​មាន​​ចិត្ត​តែ​ម្ខាង​ និង​ ធ្ងន់ធ្ងរ វា​ច្បាស់​ហើយ​គឺ​មិន​អាច​តែ​ម្ដង​ ព្រោះ​យើង​អត់​អាច​បង្ខំ​គេ​មក​វិញ​ទាំង​គេ​អត់​ចង់​នោះ​ទេ។ ម្យ៉ាង​ទៀត​ពេល​ខ្លះ​យើង​មាន​រឿង​ដែល​អាច​ត្រឡប់​រក​គ្នា​វិញ​ អីចឹង​គួរ​តែ​ត្រឡប់​ជា​ជាង​សោកស្ដាយ។»

រូបតំណាង

**ហុងលី ៖** « ទោះ​បី​ជា​បែក​គ្នា​ក្នុង​ហេតុ​ផល​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​គិត​ថា​មិន​អាច​ជួប​គ្នា​វិញ​បាន​ដែរ​ ព្រោះ​ខ្ញុំ​មើល​ឃើញ​បែប​ហ្នឹង​ជា​ច្រើន​ហើយ​​ ឲ្យ​តែ​បែក​គ្នា​គឺ​មិន​អាច​ត្រឡប់​មក​ស្រឡាញ់​គ្នា​វិញ​ទេ​ អីចឹង​គួរ​តែ​ថែរក្សា​ពេល​ដែល​មាន​នៅ​ក្នុង​ដៃ កុំ​ចាំ​ដល់​បាត់បង់​បាន​ស្ដាយ​ក្រោយ។»

លីតា ៖ «​ ពេល​ខ្លះ​បន់​ឲ្យ​តែ​ជួប​គ្នា​ដែរ​​ តែ​ពិបាក​ណាស់​ព្រោះ​ពេល​ដែល​ដាច់​ចិត្ត​បែក​គ្នា​គឺ​សុទ្ធ​តែ​មាន​មូលហេតុ​ហើយ​ ដូច្នេះ​ទោះ​ត្រូវ​គ្នា​វិញ​ក៏​នៅ​តែ​ដដែល​ អីចឹង​ស៊ូ​មិន​ជួប​គ្នា​ចុះ​ ព្រោះ​ទោះបី​ជា​ជួប​ក៏​នៅ​តែ​ឈឺចាប់។»

ថា​ឡុង ៖ « គឺ​អាច​ជួប​គ្នា​វិញ​បាន​ ប៉ុន្តែ​ទាល់​តែ​នៅ​មាន​ចិត្ត​ទាំង​សង​ខាង​ ព្រោះ​បើ​ពីមុន​ពេល​បែក​គ្នា​អាច​ថា​មាន​រឿង​អី​មិន​ល្អ​ តែ​បើ​យើង​ចេះ​កែប្រែ​គឺ​នៅ​តែ​អាច​មាន​ឱកាស។ ម្យ៉ាង​ទៀត​អាច​ជួប​គ្នា​វិញ​ក៏​ប្រហែល​ជា​មាន​អ្នក​ដែល​ឈឺចាប់​អត់​ទាន់​ដល់​កម្រិត​​អីចឹង​ហើយ​នៅ​តែ​ចង់​បន្ត តែ​បើ​អ្នក​ដែល​ឆ្អែត​គឺ​គេ​លែង​ត្រឡប់​ហើយ។»

ជួប​គ្នា​វិញ​ឬ​មិន​ជួប​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ និង​រឿង​ដែល​យើង​ធ្លាប់​បាន​ធ្វើ។​​​

​​​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម