ត្រូវ​ម៉ាច់​ហ្មង ផ្លែឈើ ​១០​ ប្រភេទនេះ​ឆ្ងាញ់​ហើយ​ ជំនួយ​ដល់ស្បែក​ទៀត​!

  • 2017-04-13 03:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ថា​​អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ពី​ការ​ញ៉ាំ​បន្លែ​ ឬ​ផ្លែឈើ​អាច​ជំនួយ​សុខភាព​ ឬ សម្រស់​ជា​ដើម ប៉ុន្តែ​តើ​អ្នក​ដឹង​​ពី​ប្រភេទ​ផ្លែឈើ​​ជំនួយ​ស្បែក​​​ដែរ​ទេ? ខាង​ក្រោម​នេះ​ជា​ផ្លែឈើ​​១០​ប្រភេទ​ ​មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ​ តែ​ថែម​ទាំង​ពូកែ​ខាង​ជំនួយ​ស្បែក​ទៀត​ផង៖

១. ផ្លែ​ Blueberries (ប្លូប័ររី)៖ សម្បូរ​ជាតិ​ fiber (ហ្វាយប័រ) ព្រម​ទាំង​វីតាមីន​ A និង​ C ដែល​ជា​ជំនួយ​ដ៏​ពិសេស​សម្រាប់​ស្បែក​។​

២. ផ្លែ​ប៉ោម៖ ប្រភេទ​ផ្លែ​ប៉ោម​ក្រហម​សម្បូរ​ទៅ​ដោយ​ collagen​ (កូឡាជែន) សម្រាប់​ជួយ​ស្បែក​ឲ្យ​ស្រស់​ស្អាត។​

៣. ឪឡឹក៖ ជា​ផ្លែឈើ​​ពេញ​និយម​ និង​ងាយ​រក​ទិញ​ក្នុង​ស្រុក​ខ្មែរ។​ ដោយ​សារ​មាន​រស់​ជាតិ​ឆ្ងាញ់​ និង​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​​ ដូចនេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ដែលថា​វា​ជា​ជម្រើស​ដ៏​សក្ដិសម​បំផុត​សម្រាប់​ស្បែក។

៤. ផ្លែ​ចេក៖ សម្បូរ​សារធាតុ​ដែល​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក។​

៥. ម្នាស់៖ នៅ​ក្នុង​កាលៈទេសៈខ្លះ​ គេ​ប្រើ​ម្នាស់​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ទៀត​ផង។​ ដោយ​សារវា​សម្បូរ​ enzyme (អង់ហ្សីម) ហើយម្នាស់​អាច​ប្រឆាំង​នឹង​ការ​រលាក​ ឬ​ហើម​លើ​ស្បែក​បាន​យ៉ាង​ពូកែ។​

៦. ផ្លែ Strawberries (ស្ត្រូប័ររី)៖ ​អាច​ប្រឆាំង​នឹង​កាំរស្មី​ UV ព្រម​ទាំង​ភាព​ជ្រីវជ្រួញ​​បាន​។​

៧. ល្ហុង៖ សម្បូរ​វីតាមីន​  A និង​អង់ហ្សីម​ papain ដែល​អាច​កម្ចាត់​កោសិកា​ងាប់​ចេញ​ និង​ជំរុញ​ការ​លូត​លាស់​របស់​កោសិកា​ថ្មី​ៗ។​

៨.ផ្លែ​ Kivi (គីវី)៖ ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ C ដែល​ជា​សារធាតុ​សំខាន់​ជួយ​ស្បែក​ឲ្យ​មាន​ពន្លឺ​ និង​រស់​រវើក។​

៩. ផ្លែ​ទទឹម៖​ ដូច​ទៅ​នឹង​ផ្លែ​ ប្លូប័ររី​ ដែរ​ វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ជំនួស​កោសិកា​ថ្មី​ៗ។​

១០. ផ្លែ​ Cherries (ឈើរី)៖ ក៏​ជា​ជំនួយ​ដ៏​ពូកែ​​ក្នុង​ការ​​​ពន្យារ​ភាព​ចាស់​ដែរ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម