កុំ​ទាន់​ហៅ​ថា ​«មិត្ត​ប្រុស» បើ​គាត់​មិន​ទាន់​បំពេញ​រឿង ៥ យ៉ាង​នេះ​បាន

  • 2017-03-21 08:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ៗ​បើ​សិន​ចង់​ធ្វើ​ជា​សង្សារ​គេ ទាល់​តែ​បំពេញ​លក្ខខណ្ឌ ៥ យ៉ាង​នេះ​បាន​សិន ទើប​ស្រី​ៗ​យើង​ព្រម​ទទួល ឬ​អាច​ហៅ​គាត់​ថា​ជា​មិត្ត​ប្រុស​បាន។

១.អញ្ជើញ​យើង​ចូលរួម​កម្មវិធី​ផ្សេង​ៗ៖ ប្រសិនបើ​មនុស្ស​ប្រុស​នោះ​ពិតជា​ស្រលាញ់​យើង​មែន គាត់​នឹង​អញ្ជើញ​យើង​ឲ្យ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេង​ៗ​ដែល​មាន​ទាំង​សាច់ញាតិ និង​មិត្តភ័ក្ដិ​ឲ្យ​បាន​ស្គាល់​យើង។

រូបតំណាង

**២.ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់​សម្រាប់​គាត់**៖ ជា​និច្ចកាល​​បើ​គាត់​ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់មែន ​គាត់​តែងតែ​​ពិភាក្សា​ជាមួយ​យើង​មុន​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ មិន​តែ​ប៉ុណ្ណោះ​គាត់​​នឹង​ចែករំលែក​រឿងរ៉ាវ​ក្នុង​គ្រួសារ​ឲ្យ​យើង​ដឹង​ទៀត​ផង។

៣.ដឹង​​ពី​គ្នា​ទៅវិញទៅមក៖ ទាល់តែ​ដឹង​​ថា​ទាំងពីរ​​នាក់​មាន​ចិត្ត​ដូច​គ្នា ឬ​យល់​ចិត្ត​គ្នា​ច្បាស់លាស់​ប៉ុណ្ណា ចាំ​ហៅ​គាត់​ថា​ជា​សង្សារ​ក៏​មិន​យឺត​ពេល​ដែរ។

៤.គាត់​ឈប់​សម្លឹង​ស្រី​ដទៃ៖ ប្រសិនបើ​ភ្នែក​គាត់​ឈប់​សម្លឹង​ស្រី​ដទៃ ហើយ​មាន​តែ​រូប​យើង​ម្នាក់ នោះ​អាច​ហៅ​គាត់​ជា​មិត្ត​ប្រុស​បាន​ហើយ។

៥.ទទួល​យក​ចំណុច​អវិជ្ជមាន​យើង​បាន៖ ហៅ​ថា​សង្សារ​ពិតជា​មិន​ខុស​ឡើយ បើ​គាត់​ដឹង​ហើយ​ថា​យើង​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន តែ​គាត់​នៅ​តែ​ទទួល​យក​បាន៕

រូបតំណាង

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម