មេរៀន​ជីវិត ១០ យ៉ាង​ ដែល​នារី​គ្រប់រូប​គួរតែ​ឆ្លងកាត់

  • 2017-03-21 03:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ឆាក​ជីវិត ស្ត្រី​ខ្លួនឯង​គួរ​តែ​រៀន​សូត្រ​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​ត្រូវ​ទទួល​យក​ទាំង​ល្អ និង​អាក្រក់ ដើម្បី​ទុក​ជា​បទពិសោធន៍។ ដូច្នេះ​ហើយ មេរៀន​ជីវិត​ទាំង ១០ យ៉ាង​នេះ ​នារី​គ្រប់រូប​គួរតែ​ឆ្លងកាត់​ទាំងអស់​គ្នា៖

.ពេល​ជួប​ទុក្ខ​លំបាក គឺ​គ្មាន​នរណា​ចេញ​មុខ​មក​ជួយ​យើង​នោះ​ទេ តែ​នេះ​ហើយ​ជា​មេរៀន​ដែល​គួរតែ​ចាំ​ទុក ហើយ​វា​ក៏​ជា​កត្តា​ជួយ​ជំរុញ​ឲ្យ​យើង​ក្រោកឈរ​ក្នុង​ដោយ​ខ្លួន​ឯង​ដែរ។

រូបតំណាង

**២**.ជីវិត គឺ​តែង​មាន​ឡើង មាន​ចុះ ដូចនេះ​បើ​គ្មាន​ចំណុច​ណា​មួយ​ទេ នោះ​ជីវិត​នឹង​គ្មាន​ន័យ​អ្វី​ទាំងអស់។

.ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់​មិន​គួរ​បោះបង់​ក្ដី​ស្រមៃ ព្រោះ​សម្ដី​ញុះញង់​របស់​អ្នក​ដទៃ​ឡើយ។ តែ​បើ​ទោះ​ជា​មិន​ពេញចិត្ត​នឹង​សម្ដី​គេ​ក៏​មិន​គួរ បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​ទឹកមុខ​ដែរ ដើម្បី​រាប់គ្នា​ថ្ងៃ​ក្រោយ។

.ចំណាយ​ពេល​ឲ្យ​ច្រើន និង​លះបង់​អ្វី​ទាំងអស់​លើ​ការងារ​ដែល​យើង​ស្រលាញ់ បើ​ទោះ​ជា​បរាជ័យ​ក៏​យើង​មាន​ក្ដី​សុខ​នឹង​បំពេញ​វា​ដែរ។

.ប្រសិនបើ​ស្នេហា​បរាជ័យ បំភ្លេច​ចោល​ទៅ ហើយ​គួរ​ចាប់ផ្ដើម​ជា​ថ្មី ព្រោះ​បើ​នៅ​ត្រាំត្រែង​គ្មាន​អ្វី​បាន​មក​វិញ​ដែរ។ ម្យ៉ាង​ទៀត​ចាត់​ទុក​ជា​មេរៀន​អាក្រក់ ដើម្បី​ទទួល​បាន​ស្នេហា​ថ្មី​ដែល​ល្អ។

រូបតំណាង

.បើ​ទោះ​ជា​ត្រូវ​ឆ្លងកាត់​រឿងរ៉ាវ​អាក្រក់​ៗ​ក្នុង​ជីវិត​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​ត្រូវ​តែ​គិត​ពី​ផ្លូវ​វិជ្ជមាន​ដែរ នោះ​ទើប​ជីវិត​មាន​ពន្លឺ​ឡើង​វិញ។

.ធ្វើ​រឿង​ដែល​ធ្វើឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត ឲ្យ​ហើយ​ទៅ កុំ​ចាំ​ពេល​នេះ ពេល​នោះ​អី។

.ព្យាយាម​ជួយ​អ្វី​ដល់​ស្រ្តី​ដទៃដែល​ខ្វះ​លទ្ធភាព តាម​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​លើក​ស្ទួយ​មុខមាត់​ស្ត្រី​ដូច​គ្នា។

.រៀន​ពី​កំហុស​ខ្លួន​ឯង ទើប​អាច​វិវឌ្ឍ​ខ្លួន​ឯង​បាន និង​មិន​អង្គុយ​ចាំ​ចាប់​កំហុស​អ្នក​ដទៃ​ព្រោះ​មិន​អាច​ជួយ​ឲ្យ​ជីវិត​យើង​មាន​ក្ដី​សុខ​ឡើយ។

១០.កុំ​ចំណាយ​ពេល​តាម​ចាប់​មនុស្ស​ប្រុស​អី ព្រោះ​វា​ធ្វើឲ្យ​ជីវិត​យើង​គ្មាន​ន័យ​ទៅ​វិញ​ទេ។ តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ខ្លាំង​ពូកែ ទើប​មនុស្ស​ប្រុស​ដណ្ដើម​គ្នា​ចង់​បាន​យើង៕

រូបតំណាង

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម