វិធី​ងាយ​ៗ​ជួយ​ឲ្យ​​ស្រី​ៗ​​មើល​ទៅ​អស្ចារ្យ និង​មាន​ទំនុក​ចិត្ត​ពេល​ស្លៀក​ឈុត​ហែល​ទឹក

  • 2017-03-20 10:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​នៅ​តែ​មាន​ភាព​ខ្មាសអៀន មិន​ហ៊ាន​ស្លៀក​ឈុត​ហែល​ទឹក​ឡើយ។ ដូចនេះ​ដើម្បី​ធ្វើឲ្យ​ខ្លួន​យើង​មើល​ទៅ​អស្ចារ្យ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​​ឡើង ពេល​ស្លៀក​ឈុត​សិចស៊ី​នេះ គួរ​អនុវត្តន៍​វិធី ៩ យ៉ាងខាងក្រោម៖

.កាត់​បន្ថយ​អាហារ​ដែល​ធ្វើឲ្យ​ចុះ​ក្បាលពោះ និង​ភ្លៅ​ធំ ព្រោះ​ពេល​ស្លៀក​ឈុត​ហែល​ទឹក ឃើញ​រាង​យើង​មិន​ស្អាត។

.ត្រូវ​គិត​ថា​គេ​ស្លៀក​បាន យើង​ក៏​អាច​ស្លៀក​បាន​ដូច​គ្នា។

.ត្រូវ​ហាត់​ប្រាណ​យក​គូថ​ឲ្យ​ធំ និង​ធ្វើឲ្យ​ក្បាលពោះ​រាប​ស្មើ ទើប​ពេល​ស្លៀក​ខោអាវ​ហែល​ទឹក​ឃើញ​រាង​ស្អាត។

រូបតំណាង

**៤**.ព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ទើប​មាន​រូបរាង​សិចស៊ី​គួរ​ជា​ទី​គយគន់។

.ញ៉ាំ​ចំណី​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ទើប​អាច​សម្រក​ទម្ងន់​បាន។

.ចូរ​ញ៉ាំ​អាហារ​ដោយ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ទើប​មិន​ប៉ះពាល់​សុខភាព។

.ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

.ជម្រុះ​រោម​ជើង​ចេញ ដើម្បី​ឲ្យ​ជើង​មើល​ទៅ​ឃើញ​ស្រឡូន​ស្អាត​ឥត​ទាស់។

.ឈរ​ខ្លួន​ឲ្យ​ត្រង់ ទើប​បញ្ចេញ​នូវ​ភាព​សិចស៊ី​បាន៕

រូបតំណាង

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម