ហេតុផល ៤ យ៉ាង​ដែល​ធ្វើឲ្យ​មិត្ត​ប្រុស បាត់បង់​ការ​ចាប់អារម្មណ៍​លើ​យើង

  • 2017-03-20 07:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​យើង​ធ្លាប់​មាន​ចម្ងល់​ថា «ហេតុអ្វី​បាន​ជា​ឥឡូវ​មិត្ត​ប្រុស​មិន​សូវ​ចាប់អារម្មណ៍​លើ​យើង​ដូច​ពេល​មុន​ចឹង»? ចម្លើយ​ មាន​​ខាងក្រោម​នេះ៖

១.យើង​ព្យាយាម​តោង​គាត់​ជាប់​ស្អិត​ពេក

ដោយសារ​តែ​យើង​ចូលចិត្ត​ធ្វើ​ខ្លួន​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​គាត់​ជាប់​គ្រប់​ពេល​វេលា​ពេក ទើប​ធ្វើឲ្យ​សង្សារ​ធុញទ្រាន់​លេង​ខ្វល់ខ្វាយ​នឹង​យើង។

២.អាកប្បកិរិយា​មិន​សមរម្យ

ពេល​ចាប់ផ្ដើម​ទាក់ទង​គ្នា​ដំបូង​ៗ យើង​មាន​អាកប្បកិរិយា​មិន​ឆ្គាំឆ្គង​ឡើយ។ តែ​សេពគប់​គ្នា​យូរ​ៗ​ទៅ​យើង​ចេញ​ចរិត​ពិត​មក​ចូលចិត្ត​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត, គ្មាន​ភាព​ជា​ស្ត្រី ប្រុស​ៗ​នឹង​នឿយណាយ​ជាមួយ​យើង​ឯង​ៗ។

៣.គាត់​អាច​នៅ​ក្មេង​ពេក

បើ​សង្សារ​យើង​នៅ​ក្មេង​ពេក គាត់​អាច​នឹង​មិន​ទាន់​ត្រៀម​ខ្លួន​បាន​ល្អ​ក្នុង​ការ​មាន​ស្នេហា។ ដូចនេះ​​កាយវិការ​មិត្ត​ប្រុស​យើង​ពេល​ខ្លះ ហាក់​ដូចជា​ព្រងើយកន្តើយ​ដាក់​យើង​ក៏​មាន ហើយ​ពេល​ខ្លះ​ទៀត​ដូចជា​ផ្អែមល្ហែម​ក៏​មាន។

៤.គាត់​ប្រហែល​ជា​មាន​ថ្មី

កាយវិការ​ដែល​ធ្លាប់​តែ​ផ្អែមល្ហែម និង​ស្រស់​ស្រាយ​គួរឲ្យ​ស្រលាញ់​ស្រាប់​តែ​យូរ​ៗ​ទៅ បែរ​ជា​សោះកក្រោះ​គ្មាន​ជាតិជៅ អាច​បណ្ដាល​មក​ពី​ពេល​នេះ​គាត់​កំពុងតែ​មាន​ស្រី​ថ្មី​ដែល​ល្អ និង​ពូកែ​យក​ចិត្ត​ជាង​យើង។ ទើប​គាត់​ប្រែ​ជា​លែង​រវល់​ជាមួយ​យើង​ដូចនេះ៕

ប្រភព៖ Womanitely ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម