ហេតុផល ៥ យ៉ាង​​ងាយ​ៗ ធ្វើឲ្យ​មនុស្ស​ប្រុស​ចូលចិត្ត​ស្រី​ៗ​ម៉ាប់​ៗ

  • 2017-03-18 07:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ថា​ប្រុស​ៗ​ស្រលាញ់​តែ​ស្រី​ៗ​មាន​រាង​ស្វែល? នោះ​មិន​មែន​ជា​ការ​ពិត​ឡើយ តាម​ការ​ពិត​ប្រុស​ៗ​ស្រលាញ់​ស្រី​ៗ​ដែល​មាន​រាង​កាម៉ាប់​ៗ​ទៅវិញ​ទេ។ ខាងក្រោម​នេះ​ជា​ហេតុផល ៥ យ៉ាង​ធ្វើឲ្យ​មនុស្ស​ប្រុស​ចូលចិត្ត​ស្រី​ៗ​មាន​សាច់​ទ្រលុកទ្រលន់៖

១.រូបរាង​ទាក់ភ្នែក

តាមការ​ពិត​ទៅ​មនុស្ស​ស្រី​ដែល​មាន​សាច់ ធ្វើឲ្យ​ទាក់ភ្នែក​បុរស​ជាង​អ្នក​មាន​រាង​ស្លីម​ទៅ​ទៀត។ នៅពេល​ណា​ស្លៀក​សំលៀកបំពាក់​ស្អាតៗ រូបរាង​មាន​ភាព​លេចធ្លោ​ជាង អ្នក​ស្គម​ឆ្ងាយ​ណាស់។

២.មាន​ភាព​ស្មោះត្រង់

ស្រ្តី​ដែល​មាន​រូបរាង​ធាត់ តែង​មាន​ភាព​ស្មោះត្រង់​ជាង​អ្នក​ដែល​មិនធាត់។ មិនមែន​ធាត់​មិន​ស្អាត ហើយ​បាន​មាន​ភាព​ស្មោះត្រង់​ជាមួយ​ស្នេហា​ឡើយ តែ​មនុស្ស​ស្រី​ដែល​មាន​រាង​ធាត់​មិន​ចូលចិត្ត​មាន​ស្នេហា​រញ៉េរញ៉ៃ​ច្រើន​ឡើយ។

៣.មាន​ភាព​ជា​មនុស្ស​ស្រី​ចាស់​ទុំ

ដឹង​ស្រាប់​ហើយ​ថាស្រី​ៗ​ម៉ាប់​ៗ​ច្រើន​តែមាន​ភាព​ចាស់ទុំ និង​ចេះ​គិតគូរ​បាន​វែងឆ្ងាយ​ជាង​ស្រ្តី​រាង​ស្វែល ព្រោះ​អ្នក​មាន​សាច់​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តែ​សម្រស់​មួយ​មុខទេ តែ​គេ​បាន​គិត​សព្វបែប​ក្នុង​ជីវិត។

៤.មាន​ភាព​សិចស៊ី

មនុស្ស​ជាច្រើន​តែង​គិត​ថា នារី​ៗ​ដែល​មាន​រូបរាង​ស្គម​ទើប​​មាន​ផាព​សិចស៊ី។ តែ​នោះ​ជា​រឿង​មិន​ពិត​ឡើយ អ្នក​មាន​ព្រលឹង ទើប​មាន​ភាព​សិចស៊ី​ពិត​ប្រាកដ​ទាំង​ត្រគាក និង​ដើមទ្រូង​សុទ្ធតែ​អស្ចារ្យ​ជាង​អ្នក​ស្គម។

៥.មើល​ទៅ​ក្មេង​ជាង​វ័យ

បុរស​ដែល​ចូលចិត្ត​ស្ត្រី​ទ្រលុកទ្រលន់ ព្រោះ​ជា​ទូទៅ​ពួកគេ​មើល​​មក​យើង​ជា​ស្រ្តី​ក្មេង​ជាង​វ័យ។ ព្រោះ​ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​រាងកាយ​អាច​ជួយ​ចូល​ទៅ​បំពេញ​ចន្លោះ​ស្នាម​ជ្រួញ និង​ធ្វើឲ្យ​ស្បេក​មាន​ភាព​រលោង​ស្អាត៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម