បើ​ចរិត​ផ្ទុយ​គ្នា​ស្រឡះ​ពី​មិត្ត​ប្រុស​ចឹង​​ គួរ​ធ្វើ​ម៉េច​ល្អ?

  • 2017-03-14 09:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ចរិត​ខុស​គ្នា​អាច​នាំ​ឲ្យ​បែប​បាក់​ស្នេហា​មែន​ទេ? គួរ​ធ្វើ​យ៉ាង​ណា​បើ​មនុស្ស​ស្រឡាញ់​គ្នា​តែ​ចរិត​ផ្ទុយ​គ្នា​ស្រឡះ? កុំ​បារម្ភ​! មិន​បាច់​ត្រូវ​បែក​គ្នា​ទេ​ ព្រោះ​មាន​វិធី​អាច​ដោះស្រាយ​បាន៖

១. រៀន​សម្របសម្រួល៖ ឧទាហរណ៍​ម្នាក់​ចូល​ចិត្ត​រឿង​មនោសញ្ចេតនា​ ម្នាក់​ចូល​ចិត្ត​រឿង​កាប់​ចាក់។ ជម្រើស​ល្អ​គឺ​ត្រូវ​ចេះ​សម្របសម្រួល​គ្នា​ដើម្បី​ឲ្យ​ទាំង​ពីរ​នាក់​សប្បាយចិត្ត​ ហើយ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា។​ នេះ​បាន​ន័យ​ថា​ពេល​ខ្លះ​យើង​ទៅ​មើល​រឿង​ដែល​គាត់​ចូលចិត្ត​ ហើយ​ពេល​ខ្លះ​មើល​រឿង​ដែល​យើង​ចូលចិត្ត។​

២. រៀន​ចូល​ចិត្ត​ទម្លាប់​របស់​គាត់៖ មិនមែន​ឲ្យ​យើង​ផ្លាស់​ប្ដូរ​ទម្លាប់​ខ្លួន​ឯង​ ១០០%​ ទេ​ តែ​​ឲ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​ និង​ដឹង​ពី​អ្វី​ដែល​សង្សារ​ចូល​ចិត្ត​។ នេះ​​អាច​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​​ទោះ​មិន​អាច​ធ្វើ​ដូច​គាត់​ក៏​ដោយ។​

៣. បង្កើត​អនុស្សាវរីយ​ថ្មី​ៗ៖ គួរ​តែ​ដើរ​លេង ឬ​ចំណាយ​ពេល​​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើត​ការ​ចងចាំ​ល្អ​ៗ​​ឲ្យ​បាន​ច្រើន​។ វា​មិន​ត្រឹម​តែ​បង្កើន​អនុស្សាវរីយ៍​ផ្អែមល្ហែម​ប៉ុណ្ណោះ​ទេ​ ថា​មិន​ត្រូវ​​អ្នក​ទាំង​ពីរ​អាច​​រក​ឃើញ​រឿង​ខ្លះ​ដែល​មាន​ចំណូល​ចិត្ត​ដូចគ្នា​​ទៀត​ផង។ ​

៤. ​តើអ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក​ទាំង​ពីរ?៖ គាត់​មាន​លក្ខណៈ​ខុស​ពី​យើង​មែន​ តែ​គាត់​ស្រឡាញ់​យើង​ ចេះ​ធ្វើ​ឲ្យ​យើង​សើច​ ហើយ​យើង​តែង​សប្បាយ​ចិត្ត​ពេល​នៅ​ជាមួយ​គាត់។ តើ​ទាំង​នេះ​សំខាន់​ដែរ​ទេ? បើ​មែន​ គ្មាន​អ្វី​ដែល​យើង​ត្រូវ​ស្ទាក់​ស្ទើរ​ឡើយ។​

ស្នេហា​តែង​មាន​បញ្ហា​ តែ​បើ​​អ្នក​ច្បាស់​ថា​អ្នក​នឹង​សង្សារ​ពិត​ជា​ស្រឡាញ់​គ្នា​មែន​ មិន​ចាំ​បាច់​ត្រូវ​បែក​គ្នា​ដោយ​សារ​រឿង​នេះ​ទេ។​ វា​តែង​តែ​មាន​ផ្លូវ​ដោះ​ស្រាយ​ជា​និច្ច៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម