ទម្លាប់​រួមភេទ​ទាំង​៤​ដែល​ស្ត្រី​​គួរ​អនុវត្ត​

  • 2017-03-14 04:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​តែ​ប្រុស​ៗ​ទេ​ដែល​ចូលចិត្ត​​រួម​ភេទ​​ ស្រី​ៗ​ក៏​ដូច​គ្នា។​ ត្រូវ​ចាំ​ថា​យើង​មិន​មែន​ធ្វើ​វា​ដើម្បី​តែ​ការ​សប្បាយ​របស់​ដៃ​គូ​​ម្ខាង​ទេ​ តែ​ក៏​ដើម្បី​ខ្លួន​ឯង​ដែរ។​ ​​ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​រួមភេទ​មួយ​ចំនួន​​យើង​គួរ​មាន​ពី​ឥឡូវ​នេះ៖

១. ​ត្រូវ​តែ​ដល់​ចំណុច​កំពូល​ដូចគ្នា​៖ មិន​បាច់​ធ្វើ​ពុត​ទេ​បើ​យើង​មិន​ត្រេក​ត្រអាល​​​អំឡុង​ពេល​រួមភេទ ​​តែ​គួរ​ប្រាប់​ឲ្យ​គាត់​ដឹង។ ​ គាត់​នឹងអាច​ផ្ដល់​ឲ្យ​យើង​ដល់​ចំណុច​កំពូល​ដូច​គ្នា។​

២. ​ជួយ​ខ្លួន​​ឯង៖ សតវត្ស​ទី​២១​ហើយ​ណា៎​ស្រី​ៗ​!​ មិន​បាច់​គិត​ថា​​មិន​គួរ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​អី​ទេ​ព្រោះ​វា​គ្មាន​អ្វី​ខុស​។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​យល់​ពី​ខ្លួន​ឯង​បាន​ថា​យើង​ពេញ​ចិត្ត​របៀប​ណា​ ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដល់​កំពូល។​ ថា​មិន​ត្រូវ​ យើង​ក៏​អាច​ជួយ​ដៃគូ​យើង​បាន​ច្រើន​ដែរ​អំឡុង​ពេល​ប្រតិបត្តិការ។​

៣. កុំ​បារម្ភ​ពី​ការ​គិត​របស់​ដៃគូ​ពេក៖ ស្រី​ៗ​តែង​បារម្ភ​ខ្លាច​រាង​កាយ​មិន​ស្អាត​ មិន​ទាក់ទាញ​អី​ជា​ដើម​។​ យើង​នឹង​មិន​មាន​ក្ដី​សុខ​ទេ​បើ​នៅ​តែ​គិត​រឿង​នេះ​នោះ។​ តាម​ពិត​គាត់​មិន​បាន​​គិត​ច្រើន​នោះ​ទេ។ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សប្បាយ​ ​កុំ​ខ្វល់​ខ្វាយ​ពេក។​

៤. កុំ​ធ្វើ​អ្វី​ដែល​មិន​ចូលចិត្ត៖ ត្រូវ​និយាយ​តាម​ត្រង់​បើ​គាត់​ឲ្យ​យើង​​ធ្វើ​អ្វី​ដែល​យើង​មិន​ចូលចិត្ត​ព្រោះ​សិច​ជា​រឿង​សុខ​ស្រួល​ទាំង​អស់​គ្នា។​ ​ការ​យល់​គ្នា​ជា​រឿង​សំខាន់។​ ​​​​​​

ដូច​នេះ​ ស្រី​ៗ​ត្រូវ​ចាំ​ជា​និច្ច​ថា​ការ​រួមភេទ​ជា​រឿង​សប្បាយ​ មិន​មែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ទេ។ ត្រូវ​ប្រាកដ​ថា​អ្នក​​ទទួល​បាន​អារម្មណ៍​ល្អ​ និង​មាន​ផាសុកភាព​រាល់​ពេល​ឡើង​គ្រែ៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម