ជៀសវាងក្លាយជាកង់សាគួរ ស្រីៗគួរដឹងចំណុចទាំងនេះ
- 2017-02-27 10:04:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជៀសវាងក្លាយជាកង់សាគួរ ស្រីៗគួរដឹងចំណុចទាំងនេះ
ពេលខ្លះ បុរសអាចសេពគប់មិត្តស្រីច្រើនក្នុងពេលតែមួយ ហើយយើងក៏អាចជាម្នាក់ក្នុងចំណោមនោះដែរ។ នារីៗគួរប្រយ័ត្នលើចំណុចនេះដោយត្រូវរៀនពិនិត្យឲ្យបានច្បាស់លាស់។ បើអ្នកកំពុងតែជួបចំណុចខាងក្រោមនេះ វាអាចបញ្ជាក់បានហើយថា អ្នកមិនមែនជាជម្រើសសំខាន់របស់គេទេ៖
១. គ្មានទំនួលខុសត្រូវ៖ ពេលគេមិនមកតាមការណាត់ គេបែរជាផ្ញើសារយ៉ាងខ្លីគ្មានក្បាល គ្មានកន្ទុយ។ តាមពិត បើយើងជាមនុស្សសំខាន់មែន គាត់នឹងព្យាយាមមកឲ្យទាន់ពេល ឬ បើមានការអ្វីបន្ទាន់ក៏បញ្ជាក់ច្បាស់ដែរ។
**២. គ្មានមុខពេលយើងត្រូវការជំនួយ៖** ដោយសារស្រឡាញ់ យើងអាចចេញមុខជួយគេ តែពេលយើងមានបញ្ហាវិញ គេបែរជាមិនសូវខ្វល់ ឬ ជួយចុងដៃចុងជើងប៉ុណ្ណោះ។
៣.ខ្វល់តែពីរឿងខ្លួនឯង៖ គាត់មិនបានយកចិត្តទុកដាក់រឿងយើងនោះទេ តែខ្វល់តែពីរឿងខ្លួនឯង។ ម្យ៉ាងទៀត គេតែងនិយាយបន្ទាបតម្លៃអ្នកដទៃរាប់តាំងពីអតីតមិត្តស្រីផង។ បុរសបែបនេះគេក៏អាចបន្ទាបយើងដែរ។ ខ្លួនគេខ្ពស់កប់ពពក ហើយយើងគ្រាន់តែជាឧបករណ៍មួយកម្សាន្តចិត្តគេប៉ុណ្ណោះ។
៤. យើងតែងដឹងដំណឹងក្រោយគេ៖ បើយើងជាជម្រើសទីមួយ អ្វីក៏គេប្រាប់យើងដែរ។ តែនេះ មិត្តភ័ក្ដិគេគ្រប់គ្នាបែរជាដឹងរឿងទាំងអស់ ខុសតែយើងម្នាក់ឯង។ វាជារឿងមួយគួរឲ្យឈឺចាប់បំផុត។
ដូច្នេះ បើដឹងថាបុរសដែលយើងខំយកចិត្តទុកដាក់ គេគ្រាន់តែទុកយើងជាកង់សាគួរកំដរអារម្មណ៍នោះ ស្រីៗគួរតែដកខ្លួនថយ។ ចាំជានិច្ចថា ត្រូវពិនិត្យឲ្យច្បាស់សិន ជៀសវាងហូរទឹកភ្នែកពេលក្រោយ៕