តារាប្រុសល្បីៗណាខ្លះមានគូស្នេហ៍មិនមែនជាអ្នកសិល្បៈ?​

  • 2017-02-20 09:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​អ្នក​សិល្បៈ​តែង​ផ្ដោត​សំខាន់​លើ​កិត្តិយស មុខ​មាត់​ និង​កេរ្តិ៍ឈ្មោះ​ព្រោះ​ខ្លួន​ជា​មនុស្ស​របស់​មហា​ជន។ បើ​គិត​ពី​ដៃ​គូ​ស្នេហ៍​វិញ ចង់​មិន​ចង់​ប្រហែលចាប់ចិត្ត ឬ​ក៏​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​តារា​ដូច​គ្នា ព្រោះ​​​ជួប​​មុខ​​គ្នា​​ញឹក​ញាប់​។

ត្បិត​តែ​ជា​អ្នក​សិល្បៈ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម​មែន​ តែ​សម្រាប់​តារា​ប្រុស​ប៉ុន្មាន​ដួង​នេះ​បែរ​ជា​ចាប់​ចិត្ត​ លង់​ស្នេហ៍​នឹង​មនុស្ស​ស្រី​នៅក្រៅរង្វង់សិល្បៈទៅវិញ។

​​​ ចង់​ដឹង​មាន​នារីណា​ខ្លះ​ដែល​មាន​វាសនា​ឆក់យកបេះដូងតារា​ទាំង​នោះ តោះ ទៅ​មើល​ទាំង​អស់​គ្នា!

១. ឡុង ស្រី​មុំ ភរិយា លោក​ព្រាប​សុវត្ថិ ជា​ម្ចាស់ហាង ព្រាប សុវត្ថិកាត់​ដេរ

២.ជា ស្រី តី គូដណ្ដឹង នាយ ព្រែក មានមុខរបរ​អ្នក​លក់​គ្រឿង​ក្រអូប​​តាម​អនឡាញ

៣.អេង អីុតា ភរិយា លោក មួន ម៉ារ៉ា ជា​អ្នកលក់​តាម​អន​ឡាញ

៤.ខឹម​ ដាលីន ភរិយា លោក មង្គល ទីណា ម្ចាស់ហាង Nalin KTV

៥.Mekarla Zeelo ភរិយា លោក T.O ម្ចាស់ហាង Sanya online shop T&G

រូប​ភាព៖ Facebook

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម