រាជនី​កំពូល​សម្រស់ Sririta Jensen រកបាន​សង្សារ​​ថ្មី​​សង្ហា ហើយ​ក្មេង​ជាង​នាង​ទៀត!

  • 2017-02-17 10:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នេះ​បន្តិច​គូ​ស្នេហ៍​ថ្មី​របស់​​តារា​ស្រី​មាន​សម្រស់​មិន​ចេះ​ចាស់​ Sririta Jensen បាន​និយាយ​បើក​ចំហ​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ។

គូ​ស្នេហ៍​ថ្មី​របស់​តារា​កូន​កាត់​ថៃ-ដាណឺម៉ាក រូប​នេះ​គឺជា​តារា​ចម្រៀង​ឈ្មោះ ขันเงิน เนื้อนวล ដែល​មាន​មុខមាត់​ស្រស់​សង្ហា និង​អាយុ​តិច​​ជាង​នាង។ ការ​ប្រកាស​ពី​ទំនាក់ទំនង​ជា​ផ្លូវ​ការ​នេះ បន្ទាប់ពី​អ្នក​ទាំងពីរ​បង្ហោះ​រូបភាព​ទៅ​លេង​ព្រិល​យ៉ាង​ផ្អែមល្ហែម​តែ​ពីរ​នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មិត្ត​ប្រុស​តារា​ស្រី​វ័យ ៣៥ ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​ការ​បង្ហាញ​ចំណង​ស្នេហ៍នេះ បាន​​ធ្វើឲ្យ​អ្នក​ទាំងពីរ​បាន​សប្បាយ​ចិត្ត និង​ទាក់ទង​គ្នា​ដោយ​គ្មាន​ការ​លាក់លៀម៕

រូបភាពដែល Sririta Jensen បង្ហោះ​ពេល​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ប្រុស
មិត្តប្រុស Sririta Jensen

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម